រាជធានីភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីណែនាំ លេខ០០១ គ.ល.ក សណន ស្តីពី ការពង្រឹងការគ្រប់គ្រង ល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។
ការចេញសេចក្តីណែនាំនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលរាជធានីខេត្តឱ្យពិនិត្យឡើងវិញទីតាំងល្បែងផ្សងសំណាង បញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណថ្មី និងអាចឈានទៅដកអាជ្ញាប័ណ្ណទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។សេចក្តីណែនាំ របស់គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា «កន្លងមក គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសង្កេតឃើញថា នៅតាមមូលដ្ឋានរាជធានី-ខេត្តមួយចំនួន មានការលួចលាក់ធ្វើអាជីវកម្មល្បែងផ្សងសំណាងនៅលើទីតាំង ដែលគ្មានអាជ្ញាបណ្ណល្បែងផ្សងសំណាង និង/ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និង/ឬលិខិតអនុញ្ញាត ប៉ុស្តិ៍សេវាល្បែងផ្សងសំណាងពី គ.ល.ក. និងការលួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ រួមមាន៖ ឆ្នោត កន្ទុយលេខ ខេណូ (KENO) និងល្បែងស៊ីសងខុសច្បាប់ដទៃទៀត ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល»។ សេចក្តីណែនាំ ដដែល បានបញ្ជាក់គោលបំណងថា «ក្នុងគោលបំណងធានាបាននូវនិរន្តរភាពនៃការគ្រប់គ្រង រក្សា បាននូវសណ្តាប់ធ្នាប់សាធារណៈ និងសីលធម៌សង្គមឱ្យបានល្អប្រសើរ និងដើម្បីគ្រប់គ្រងអាជីវកម្មល្បែង- ផ្សងសំណាងឱ្យស្របទៅតាមច្បាប់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា»។គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ក៍បានដាក់ចេញសេចក្តីណែនាំ ដូចខាងក្រោម៖
១. ចំពោះអ្នកកាន់អាជ្ញាបណ្ណល្បែងផ្សងសំណាង និង/ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង៖
ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមសៀវភៅបន្ទុកស្តីពីលក្ខខណ្ឌនៃការផ្តល់អាជ្ញាបណ្ណល្បែង- ផ្សងសំណាងត្រូវធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំងដែលមានបញ្ជាក់នៅលើអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង តែប៉ុណ្ណោះ។
– ត្រូវលើកស្លាកយីហោឱ្យបានត្រឹមត្រូវនៅគ្រប់ទីតាំងអាជីវកម្ម បន្ទាប់ពីទទួលបានអាជ្ញាបណ្ណ ល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវា ល្បែងផ្សងសំណាង ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណល្បែងផ្សងសំណាងច្បាប់ដើមនៅទីតាំងក្រុមហ៊ុន ឬ អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាងច្បាប់ដើម នៅគ្រប់ទីតាំងសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងច្បាប់ដើម នៅគ្រប់ទីតាំងប៉ុស្តិ៍សេវាល្បែង- ផ្សងសំណាង។
– ត្រូវដំណើរការតែប្រភេទល្បែង និងឧបករណ៍ល្បែងដែលមានការអនុញ្ញាតពី គ.ល.ក. ត្រូវដាក់តាំងវិញ្ញាបនបត្រចុះបញ្ជីប្រភេទនិងឧបករណ៍ល្បែងសម្រាប់ល្បែងផ្សងសំណាង និងឧបសម្ព័ន្ធនៃវិញ្ញាបនបត្រចុះបញ្ជីប្រភេទនិងឧបករណ៍ល្បែងសម្រាប់ល្បែងផ្សងសំណាង ច្បាប់ដើម នៅទីតាំងក្រុមហ៊ុន និងច្បាប់ថតចម្លងបញ្ជាក់ត្រឹមត្រូវពីអគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. នៅទីតាំងសាខាល្បែងផ្សងសំណាង និង/ឬទីតាំងប៉ុស្តិ៍សេវាល្បែងផ្សងសំណាង ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការល្បែងផ្សងសំណាង ដោយអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ជំពូកទី៥ ការត្រួតពិនិត្យនិងការគ្រប់គ្រងប្រតិបត្តិករ ល្បែងពាណិជ្ជកម្មនិងភាគីពាក់ព័ន្ធ” ត្រង់មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ និងមាត្រា៥៧»។
គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់យ៉ាងដាច់ណាត់ថា «ក្នុងករណីប្រតិបត្តិករដែលកាន់អាជ្ញាបណ្ណល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សេង- សំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង មិនអនុវត្តតាមការណែនាំខាងលើនេះ ឬលួចលាក់ បង្កប់ការលេងល្បែងដែលមិនមានការអនុញ្ញាតពី គ.ល.ក. ត្រូវចាត់ទុកថាបានប្រព្រឹត្តល្មើសទៅនឹងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងត្រូវប្រឈមនឹងការពិន័យអន្តរការណ៍អនុលោមតាមអនុក្រឹត្យ លេខ ១០២ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស ទៅនឹងច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ព្រមទាំងឈានដល់ការព្យួរ ឬការដកហូតអាជ្ញាបណ្ណ ល្បែងផ្សងសំណាង និង/ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែង- ផ្សងសំណាង និងត្រូវផ្តន្ទាទោសយ៉ាងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងនៃព្រះរាជាណាចក្រកម្ពុជា។
២. ចំពោះអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ៖
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ត្រូវគ្រប់គ្រង តាមដាន និងត្រួតពិនិត្យជាប់ជាប្រចាំនូវរាល់ សកម្មភាពអាជីវកម្មល្បែងផ្សងសំណាងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យបានទាន់ពេលចំពោះប្រតិបត្តិករល្បែងផ្សងសំណាងដែលអនុវត្តផ្ទុយពីសេច- ក្ដីណែនាំនេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការ ឯកភាពរាជធានី-ខេត្ត ត្រូវផ្តល់ព័ត៌មាន និងចូលរួមសហការជាមួយ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ដើម្បីចាត់វិធានការ និងទប់ស្កាត់រាល់ការធ្វើអាជីវកម្មល្បែងផ្សងសំណាងដែលមិន មានការអនុញ្ញាតពី គ.ល.ក. ក៏ដូចជា ដើម្បីចាត់វិធានការតាមបទប្បញ្ញត្តិជាធរមាន លើ។
ប្រតិបត្តិករល្បែងផ្សងសំណាងដែលអនុវត្តផ្ទុយនឹងសេចក្តីណែនាំនេះ។ ទន្ទឹមនេះ អាជ្ញាធរ- មានសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវសហការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យជាប់ជាប្រចាំនូវរាល់ សកម្មភាពលួចលាក់បង្កប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យបានទាន់ពេល ស្របតាមខ្លឹមសារនៃសេចក្តីណែនាំអន្តរក្រសួងលេខ ០២៨ សណន និងលេខ ០១២ សហវ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការអនុវត្តវិធានការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់។
ប្រតិបត្តិករល្បែងផ្សងសំណាងដែលអនុវត្តផ្ទុយនឹងសេចក្តីណែនាំនេះ។ ទន្ទឹមនេះ អាជ្ញាធរ- មានសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវសហការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យជាប់ជាប្រចាំនូវរាល់ សកម្មភាពលួចលាក់បង្កប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យបានទាន់ពេល ស្របតាមខ្លឹមសារនៃសេចក្តីណែនាំអន្តរក្រសួងលេខ ០២៨ សណន និងលេខ ០១២ សហវ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការអនុវត្តវិធានការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់។
ទទួលបានសេចក្តីណែនាំនេះ អគ្គលេខាធិការ គ.ល.ក. អគ្គស្នងការនគរបាលជាតិ គណៈបញ្ជាការ ឯកភាពរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រតិបត្តិករល្បែងផ្សងសំណាងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមសេចក្តីណែនាំនេះ ដោយស្មារតីទទួលខុសត្រូវ និងឱ្យមានប្រសិទ្ធភាពខ្ពស់»។
ប្រជាពលរដ្ឋ បានសម្ដែងនូវ សេចក្តីអំណរសាទរ ជាខ្លាំង ចំពោះការចេញនូវ សេចក្តីណែនាំរបស់ គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នាពេលនេះ៕នាគស