ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៧ខែកុម្ភះ ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តសៀមរាប រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ ១៩ ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត ,លោក យឺន ហុងឆាត់ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និង របបឧបត្ថម្ភតាវ កាលិក នៃអគ្គនាយកដ្ឋានមូលនិធិជាតិជំនួយសង្គម ព្រមទាំងអស់លោកលោកស្រីនៃមន្ទីរពាក់ពន្ធ័ និង មានការចូលរួមពីអស់ លោកលោកស្រីជាមន្ត្រីការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមក្រុង ស្រុក មេឃុំ ចៅសង្កាត់ និង មន្ត្រីប្រតិបត្តិកម្មវិធី ប្រមាណ២២៤នាក់ចូលរួម នៅសាលប្រជុំសាលាខេត្តសៀមរាប។
លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត បានឲ្យដឹងថា កិច្ចប្រជុំថ្ងៃនេះរៀបចំឡើង ក្នុងគោលបំណង ឆ្លុះបញ្ចាំងពីវឌ្ឍភាពការងារកម្មវិធីឧបត្ថម្ភសាច់ប្រាក់រយៈពេល ១២ខែ ក្នុងឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត ហើយក៏មានការចែករំលែកបទពិសោធន៏ បញ្ហាប្រឈមនានា និងដំណោះស្រាយ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់កន្លងមក ឆ្លងតាមបទបង្ហាញ និង កិច្ចពិភាក្សា ដែលនឹងចាប់ផ្តើមនាពេលបន្តិចទៀត។
លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត ក៍បានបញ្ជាក់អំពីវឌ្ឍនភាពការងារផ្ទេរសាច់ប្រាក់សម្រាប់ឆ្នាំ២០២២ ក្នុងការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រី មានផ្ទៃពោះ និង កុមារក្រោមអាយុ២ឆ្នាំ និងជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះក្នុងអំឡុងប្រុទ្ធជម្ងឺកូវិដ១៩ ព្រមទាំងគ្រួសារ រងហានីភ័យ រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់ និង គ្រួសារ រងហានីភ័យ រងផលសម្ពាធផរណា ព្រមទាំងកម្មវិធី ការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវិដ១៩ផងដែរ ។
លោក យឺន ហុងឆាត់ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និង របបឧបត្ថម្ភតាវ កាលិក នៃអគ្គនាយកដ្ឋានមូលនិធិជាតិជំនួយសង្គម បានបញ្ជាក់ថា ការវិនិយោគលើវិស័យជំនួយសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជាលើជនរងគ្រោះ និងជនងាយរងគ្រោះពិតជាបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងបានផ្តល់នូវភាពធនយ៉ាងពិតប្រាកដដល់ក្រុមងាយរងគ្រោះ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនានា។ ក្នុងនាមជាប្រត្តិបត្តិករនៃវិស័យជំនួយសង្គម មូលនិធិជាតិជំនួយសង្គមមានចក្ខុវិស័យ និងបេសកកម្មវែងឆ្ងាយ ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល។ ការកសាងប្រព័ន្ឋគាំពារសង្គមមួយ ដែលមានភាពធនពិតជាបានចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមជាតិយ៉ាងពិតប្រាកដ។
មានប្រសាសបើកកិច្ចប្រជុំលោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត ក៏បានធ្វើការវាយតម្លៃខ្ពស់ ទៅលើ លទ្ធផលរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត ដែលជាប្រត្តិបត្តិករនៃវិស័យជំនួយសង្គម មូលនិធិជាតិជំនួយសង្គមមានចក្ខុវិស័យ និងបេសកកម្មវែងឆ្ងាយ ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល ។ លោកស្រីបានបញ្ជាក់ថា ការអនុវត្តនាពេលកន្លងមក តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំគឺបានរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ សំដៅជំរុញការលូតលាស់ទាំងកាយសម្បទា និងឆ្លាតវៃ ទាំងសុខភាពមាតា និងទារកដែលជាធនធានរបស់សង្គម ។ លោកស្រីបានបញ្ជាក់ថា ផ្អែកតាមការអនុវត្តកម្មវិធីរយៈពេលកន្លងមក មន្ត្រីក្រុង ស្រុក ឃុំ សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ ទទួលបានបទពិសោធន៍ និងការរៀនសូត្រជាច្រើន ដែលធ្វើឲ្យការអនុវត្តកម្មវិធីកាន់តែ មានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទនៈ ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ដែលកម្មវិធីទាំងពីរនេះពិតជាទទួលបានការសាទរ និងវាយតម្លៃខ្ពស់។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ បានលើកកម្ពស់សុខុមាលភាពមាតា និងទារក បានរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ និងជម្រុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ។ ដោយឡែកកម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ កម្មវិធីនេះបានផ្តល់អត្ថប្រយោជន៍ប្រជាជនក្រីក្រ ស្រ្តី មនុស្សវ័យចាស់ កុមារ ជនមានពិការភាព អ្នកផ្ទុកមេរោគអេសដ៍ បានបង្កើតប្រព័ន្ធគាំពារ សង្គមមួយមានប្រសិទ្ឋភាព និងចេរភាពហិរញ្ញវត្ថុ ដើម្បីរក្សាលម្លឹងសេដ្ឋកិច្ចគ្រួសារសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ និងបានចូលរួមធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន ។ ក្នុងនោះដែរលោកស្រី ក៏បានគូសបញ្ជាក់ថា ការកសាងប្រព័ន្ឋគាំពារសង្គមមួយ ដែលមានភាពធនពិតជាបានចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមជាតិយ៉ាងពិតប្រាកដ។ ដើមី្បធានាឲ្យបាននោះ ចូលប្រត្តិបត្តិករនៃវិស័យជំនួយសង្គម ត្រូវធ្វើការចែករំលែកនូវបទពិសោធន៍ល្អៗ ព្រមទាំងលើកនូវបញ្ហាប្រឈមដែលបានជួបកន្លងមក យកមកធ្វើកិច្ចពិភាក្សា ក្នុងកិច្ចប្រជុំ ដើមី្បយើងទទួលបាននូវធាតុចូលដ៏ល្អ ក្នុងការទប់ស្កាត់ភាពមិនប្រក្រតី របស់មន្ត្រីអនុវត្តកម្មវិធីនៅថ្នាក់ឃុំ សង្កាត់ និង បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើមី្បជៀសវាងការថ្នាំងថ្នាក់ ការបាត់បង់ទំនុកចិត្ត របស់ ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តកម្មវិធី ដែលបាននឹងកំពុងដាក់ឲ្យអនុវត្តនេះ ៕នាគស