Thursday, November 21, 2024

ទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ (SAI) ម្នាក់ត្រឹមតែ 09 ដុល្លាប៉ុណ្ណោះ ជាមួយក្រុមហ៊ុនដែលបង្កើតឡើងដោយកូនកសិករខ្មែរ ដំបូងគេបង្អស់ សៀមរាបសាត់ថលធួរ៍ Siem Reap Shuttle Tours

ខេត្តសៀមរាប៖ សៀមរាបសាត់ថលធួរ៍ Siem Reap Shuttle Tours និង អ៊ីហ្ស៊ី ត្រាវែលអែនធួរ៍ Easy Travel And Tour ជាក្រុមហ៊ុនរបស់កូនកសិករខ្មែរ ដំបូងគេដែលហ៊ានបោះទុន ផ្តល់ជួននូវសេវាកម្ម ដឹកជញ្ជូន អ្នកដំណើរ ពីទីក្រុងសៀមរាប ទៅកាន់ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ (SAI) និងពីព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ (SAI) មកកាន់ទីក្រុងសៀមរាប តម្លៃម្នាក់ត្រឹមតែ 09ដុល្លារ ប៉ុណ្ណោះក្នុងមួយជើងៗ(ទៅឬមក) ចំពោះការជិះរួមជាមួយ ភ្ញៀវដទៃ និង 25 ដុល្លារ សម្រាប់រថយន្ត 1គ្រឿង ជាលក្ខណះឯកជន។ លោក ហ៊ួក សំបាត់ ហៅ Dee Pool មានតួនាទីជាអ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន សៀមរាបសាត់ថលធួរ៍ Siem Reap Shuttle Tours បានមានប្រសាសន៍ថា ជាការពិតណាស់ ដើម្បីជាការចូលរួមរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យទេសចរណ៍ បន្ទាប់ពីមានការរីករាលដាល នៃជំងឺកូវីត-19 ក៍ដូចជាជួយសម្រួលដល់ការចំណាយច្រើន របស់ភ្ញៀវជាតិ- អន្តរជាតិ និងស្របពេលដែលខេត្តសៀមរាបទទួលបានចំណងដៃ ដែលជា ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ Siemreap Angkor International Airport (SAI) ក្រុមហ៊ុន សៀមរាបសាត់ថលធួរ៍ Siem Reap Shuttle Tours និងក្រុមហ៊ុនបុត្រសម្ព័ន្ធ អ៊ីហ្ស៊ី ត្រាវែលអែនធួរ៍ Easy Travel And Tour បានរៀបចំរថយន្តដឹកជញ្ជូនមុនគេបង្អស់ ក្នុងតម្លៃសមរម្យអាចទទួលយកបាន ពោលគឺ ម្នាក់ត្រឹមតែ 09ដុល្លាប៉ុណ្ណោះក្នុងមួយជើងៗ(ទៅឬមក)។

អ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន Siem Reap Shuttle Tours រូបនេះបានបន្តថា ក្រុមហ៊ុនត្រូវបានស្ថាបនាឡើងដោយកូនកសិករមួយរូប ដែលមានបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងការរៀបចំ ក្រុមដំណើរកំសាន្តចូលរួមគ្នា ( Joint Tour ) ទៅកាន់រមណីយដ្ឋាន អង្គរ ក៍ដូចជារមណីយដ្ឋាននានាក្នុងខេត្តសៀមរាប និង ខេត្តក្បែរខាងដែលមាន៖

1)- ទឹកធ្លាក់ភ្នំគូលែន និងស្ទឹងលិង្គ១០០០/ Kulen Waterfall & 1000 Lingas (48$/pp)

2)- ប្រាសាទបន្ទាយស្រី និង វង់ធំ/ Banteaysrei Backcountry Tour (20$/pp)

3)- ប្រាសាទកោះកេរ និង បឹងមាលា/ Koh Ke & Beng Mealea Tour (50$/pp)

4)- ទស្សនាព្រះអាទិត្យរះ នៅ ប្រាសាទអង្គរវត្ត និង វង់តូច កន្លះថ្ងៃ/Angkor Wat Sunrise Tour (15$/pp)

5)- ទស្សនាព្រះអាទិត្យលិចនៅភ្នំបាខែង អង្គរវត្ត និងវង់តូច ពេញមួយថ្ងៃ/ Angkor Wat Temple With Sunset (20$/pp)

6)- ទស្សនា បឹងទន្លេសាប កំពង់ភ្លុក(ព្រឹកឬរសៀល)/Kampong Phluk Floating Village Tour (24$/pp)

7)- ប្រាសាទ ព្រះវិហារ និង កោះកេរ/ Preah Vihear & Koh Ke Tour (100$/pp) ផងនោះ ក្រុមហ៊ុនមិនស្ទាក់ស្ទើក្នុងការប្រកាសខ្លួន បំរើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ទៅ-មក SAI- ក្រុងសៀមរាបនោះឡើយ។

លោក ហ៊ួក សំបាត់ ហៅ Dee Pool អ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន សៀមរាបសាត់ថលធួរ៍ Siem Reap Shuttle Tours បានបញ្ជាក់ថា ដោយមានការគាំទ្រច្រើន ពីភ្ញៀវជាតិ និង អន្តរជាតិ សេវាកម្មដឹកជញ្ជូនអ្នកដំណើរ ទៅ-មក SAI- ក្រុងសៀមរាបនោះ ក្រុមហ៊ុនបានបង្កើននូវជើងដឹកជញ្ជូនបន្ថែមទៀត ឱ្យមានការចេញដំណេីរ នៅរៀងរាល់ 1ម៉ោងម្តង ពីទីតាំងនិរតីកាហ្វេ ឬ ពីសណ្ឋាគាររបស់អ្នកដំណើរ

0630am 0730am 0830am 0930am 1030am 1130am 1230pm 0130pm 0230pm 0330pm 0430pm 0530pm 0630pm ។

ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់៖

Location: https://bit.ly/3iHphOR

Contact Us: T: (+855) 87 897 000

Address: Phum Svay Dangkom, Siem Reap ៕KD

ព័ត៌មានពេញនិយម