ខេត្តកំពង់ឆ្នាំង៖សម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្ទេរ-ប្រគល់រថយន្ត និងសម្ភារៈយោធា មួយចំនួនរបស់ក្រសួងការពារប្រទេសចិន ដែលមានការចូលរួមដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ជូនក្រសួងការពារជាតិកម្ពុជា ហើយសម្ភារទាំងនោះ ត្រូវបានប្រគល់បន្តដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់បម្រើដល់វិស័យការពារជាតិ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី ២០ ខែកញ្ញា។
ថ្លែងក្នុងឱកាសនោះសម្ដេចពិជ័យសេនា បានណែនាំដល់កងទ័ពទាំងអស់ត្រូវប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងក្លា និងស្ទាត់ជំនាញ ក្នុងកិច្ចការប្រើប្រាស់យុទ្ធោបករណ៍ទំនើបៗ ដែលទើបបានទទួលជំនួយយោធាពីប្រទេសចិន។
សម្ដេចបញ្ជាក់ថា វាពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៍ដូចជាការហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយ ជំនាញសុខាភិបាល មនុស្សធម៌ និងការការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធានាការរស់នៅសុខសាន្តរបស់ប្រជាជន ទប់ស្កាត់ការប៉ុនប៉ងបង្កចលាចល ពួកប្រឆាំងជ្រុលនិយមមួយក្តាប់តូចក្នុងសង្គម៕KLD