Thursday, November 21, 2024

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានអនុញ្ញាតឱ្យលោក Chairman Lee HaeBum ប្រធានសមាគមន៍កូរ៉េ នៃសៀមរាបកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម

ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យលោក Chairman Lee HaeBum ប្រធានសមាគមន៍កូរ៉េ នៃសៀមរាបកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម ។ លោកឧត្តមសេនីយ៍ទោ ស្នងការ បានធ្វើកិច្ចស្វាគមន៍ និង មានប្រសាសន៍អំពីសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនលោកប្រធានសមាគមន៍កូរ៉េ ដោយកន្លងមក រយៈពេលបីខែ ដែល លោកបានមកកាន់ដំណែងជា ស្នងការខេត្តសៀមរាប ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ចំពោះបទល្មើសធំៗនៅខេត្តសៀមរាប គឺពុំមាននោះទេ ដោយឡែកទាក់ទងនិងបទល្មើសផ្សេងៗ ដែលទាក់ទងទៅនិងជនបរទេស កើតមានតិចតួចនៅក្នុងខេត្តសៀមរាប និងបង្ក្រាបបាន១០០%។លោកឧត្តមសេនីយ៍ទោ ហួត សុធី មានប្រសាសន៍បញ្ជាក់ថា ទាំងនេះគឺដោយសារមានការរៀបចំផែនការពារ និងប៉ុស្តិ៍ការពារគោលដៅច្បាស់លាស់ និងមានការចូលរួមពីតាមបណ្តាកុងស៊ុល និងអង្គភាពពាក់ព័ន្ធទាំងអស់ មានការសហការគ្នាបានយ៉ាងល្អទើបនាំឲ្យបញ្ហាសន្តិសុខមានភាពល្អប្រសើរ ធ្វើឲ្យបទល្មើសមានការថយចុះ ។

ក្នុងជំនួបនេះផងដែរ លោកប្រធានសមាគមន៍កូរ៉េ បានជម្រាបសួរសុខទុក្ខ ថ្លែងអំណរគុណ និងលើកសរសើរដល់កងកម្លាំង នៃស្នងការការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ ក្រោមការដឹករបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើវិស័យសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងទិសដៅច្បាស់លាស់ ដើម្បីជួយអភិវឌ្ឍខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ ស្នងការ ក៍បានថ្លែងអំណរគុណ និងសំណូមពរដល់លោកប្រធានសមាគមន៍កូរ៉េ ឱ្យជួយផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍កូរ៉េ ក៏ដូចជាអ្នកវិនិយោគផ្សេងៗ មកទស្សនាកំសាន្ត និងវិនិយោគ នៅខេត្តសៀមរាបឱ្យបានកាន់តែច្រើនកុះករ ។
ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់លោកប្រធានសមាគមន៍កូរ៉េ ព្រមទាំងសហការីទាំងអស់ ទទួលបាននូវសុខភាពល្អ និងពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕KD

ព័ត៌មានពេញនិយម