Friday, November 22, 2024

លោក តេង ច័ន្ទណាត ទទួលបានព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្ដិ

រាជធានីភ្នំពេញ៖ព្រះរាជក្រឹត្យលេខ០៥២២/១១០០ ចុះហត្ថលេខា ក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់ ដោយប្រមុខរដ្ឋស្ដីទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ដំឡើងឋានន្តរស័ក្ដិ ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អត្តលេខ៦៥២១២ ទៅជាឧត្តមសេនីយ៍ទោ កាលពីថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២២។
គួររំលឹកផងដែលថា លោក តេង ច័ន្ទណាត ជាអតីតស្នងការរង​នៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប ​ទទួល​ផែន​នគរបាល​ចរចរាចរណ៍ មានស្នាដៃល្អបម្រើ​ការងារយូរ​ឆ្នាំ​មកហើយនោះ ត្រូវ​តែងតាំង​ជា​ស្នងការ​ជំនួស​លោក ទិត្យ ណារ៉ុង ដែល​នឹងត្រូវ​ចូលនិវត្តន៍​ ​នឹង​បានរៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​ជាស្នងការ នៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប កាលថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ​ ២០២១​៕KLD

ព័ត៌មានពេញនិយម