ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមប្រជុំកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៦ នាទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានប្រតិភូ បានជួបសម្តែងការគួរសមជាមួយ លោកជំទាវ Audrey AZOULAY អគ្គនាយិកា អង្គការយូណេស្កូ និងថ្នាក់ដឹកនាំដ៏ទៃទៀតនៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងបណ្តាគណៈប្រតិភូប្រទេសជាមិត្តមួយចំនួនទៀត។ នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានជម្រាបជូនដល់លោកជំទាវអគ្គនាយិកានៃអង្គការយូណេស្កូ និងបណ្តាគណៈប្រតិភូទាំងនោះនូវកិច្ចខិតខំរបស់កម្ពុជាក្នុងនាមជារដ្ឋភាគីលើកិច្ចការអភិរក្សនិងអអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកដែលមាននៅកម្ពុជា៕KD