រាជធានីភ្នំពេញ៖ក្រសួងពាណិជ្ជកម្មចេញសេចក្ដីជូនដំណឹងស្ដីអំពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២នេះ។
ក្រសួងពាណិជ្ជកម្មថា មិនមែនជាអ្នកកំណត់តម្លៃលក់រាយរបស់ប្រេងឥន្ធនៈនៅកម្ពុជាទេ។
ក្រសួងបញ្ជាក់ថា គ្រាន់តែស្រង់តម្លៃឡើងចុះនៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាហើយប្រកាសជូនសាធារណៈជនតែប៉ុណ្ណោះ។
តម្លៃលក់រាយប្រេងឥន្ធនៈថ្មីនេះ នឹងត្រូវអនុវត្ត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២តទៅដោយ
•សាំងធម្មតា១លីត្រ = ៤៣៥០៛
•ប្រេងម៉ាស៊ូត១លីត្រ = ៤៨៥០៛៕
សូមពិនិត្យតារាងថ្លៃលក់រាយប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជាដូចខាងក្រោម៖