Wednesday, December 11, 2024

ឯកឧត្តម ប្រាក់ សោភ័ណ សង្កត់ធ្ងន់ឱ្យត្រូវតែធ្វេីការបង្ក្រាប ទប់ស្កាត់ក្មេងទំនេីង បារីអេឡិចត្រូនិច និងគ្រឿងញៀន

ខេត្តសៀមរាប៖ នៅសាលាប្រជុំធំសាលាខេត្ត កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ដែលមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាព អភិបាល នៃគណៈអភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់វុធទាំងបីប្រភេទ ឱ្យត្រូវតែធ្វេីការបង្ក្រាប ទប់ស្កាត់ក្មេងទំនេីង បារីអេឡិចត្រូនិច និងគ្រឿងញៀន។ បន្ទាប់ពីស្តាប់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបានធ្វេីសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររួចមក ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានជំរុញដល់ដល់ស្នងការនគរបាលខេត្ត និងអភិបាលក្រុង ស្រុកទាំងអស់ត្រូវជំរុញការផ្សព្វផ្សាយអំពីគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងច្បាប់ចរាចរណ៍ឱ្យប្រជាពលរដ្ឋគ្រប់ៗគ្នា ពិសេសសិស្សានុសិស្ស។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំបន្ថែមដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវរៀបចំសណ្តាប់ធ្នាប់ឱ្យបានរៀបរយ និងត្រូវរៀបចំធុងសំរាមនៅតាមទីសាធារណៈ ពិសេសធុងសំរាមធំៗ ដេីម្បីឱ្យប្រជាពលរដ្ឋយកទៅទុកដាក់ និងក្រុមការងារប្រមូលសំរាមមានភាពងាយស្រួលប្រមូលផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថាត្រូវធ្វេីការបង្ក្រាប ទប់ស្កាត់ក្មេងទំនេីង បារីអេឡិចត្រូនិច និងគ្រឿងញៀន។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ផែនការបន្ទាប់រដ្ឋបាលគ្រោងនឹងរៀបចំតំបន់ទេសចរណ៍តាមដងស្ទឹងសៀមរាប និងតំបន់មួយចំនួនទៀតក្នុងក្រុង ដេីម្បីជាការទាក់ទាញភ្ញៀវទេសចរកមកម្សាន្តនៅខេត្តសៀមរាប។ ម្យ៉ាងទៀត រដ្ឋបាលខេត្តនឹងធ្វេីការដាំដេីមឈេីតាមខ្សែផ្លូវនីមួយៗបន្ថែមទៀត ដេីម្បីជាការលេីកកម្ពស់សោភ័ណភាព និងឱ្យក្រុងសៀមរាបមានភាពបៃតង៕KD

ប្រភព៖ រដ្ឋាភិបាលខេត្តសៀមរាប

ព័ត៌មានពេញនិយម