Saturday, November 23, 2024

គម្រោងសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា វប្បធម៌សន្តិភាព និង ទេសចរណ៍ របស់សម្ដេចសង្ឃរាជ ទេព វង្ស ត្រូវផ្លាស់ប្ដូរ និងស្វែងរកទីតាំងថ្មី

ខេត្តសៀមរាប៖ គម្រោងសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា វប្បធម៌សន្តិភាព និង ទេសចរណ៍ របស់សម្ដេចសង្ឃរាជ ទេព វង្ស ត្រូវស្វែងរកទីតាំងថ្មី ដែលមិនប៉ះពាល់ដល់ការគ្រប់គ្រងនៅក្នុងតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប និងត្រូវចុះបញ្ជីដីទំហំ ២៨៨. ៦០៣ហិកតា ជាដី សាធារណៈរបស់រដ្ឋឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងធនធានទឹក និងឧតុនិយមវិញ។ សូមរម្លឹកផងដែរថា គម្រោងអភិវឌ្ឍន៍លើផ្ទៃដីទំហំ ២៨៨,៦០៣ហិកតា ដែលរាជរដ្ឋាភិបាលបានអនុញ្ញាត តាមរយៈលិខិតលេខ ៩៤៩ សជណ ចុះថ្ងៃទី២០ សីហា ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាតថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដើមី្បធ្វើការអភិវឌ្ឍន៍ នៅក្នុងភូមិសាស្ត្រសង្កាត់ជ្រាវក្រុងសៀមរាប។

ពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ជ្រាវ ក្រុងសៀមរាប ធ្លាប់បានសាទរនិងមានសង្ឃឹមយ៉ាងមុតមាំថាពួកគាត់និងមានជីវភាពធូរធារគ្រាន់បើជាងមុន បន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធបានអនុញាតិឲ្យសាងសង់គម្រោងនេះឡើងវិញ ប៉ុន្តែពេលនេះ ត្រូវបានសម្រេចប្តូទីតាំងទៅកន្លែងថ្មីមួយទៀតដែលមិនពាក់ព័ន្ធនិងតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ដើម្បីធ្វើការអភិវឌ្ឍគម្រោងសាងសង់មជ្ឈមណ្ឌល ព្រះពុទ្ធសាសនា វប្បធម៌សន្តិភាព និងទេសចរណ៍ទៅវិញ។យោងតាមឯកសារ របស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋលេខាធិការ ចុះហត្ថលេខាដោយ ឯកឧត្តម ឈួន សុធី ដែលគូលែនដលី ទទួលបាននោះគឺធ្វើឡើងដើម្បីជម្រាបជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានកម្មវត្ថុ៖ ករណីសូមចម្រើនពរបិណ្ឌបាតដីទំហំ ២៨៨.៦០៣ហិកតា ស្ថិតនៅភូមិជ្រាវ និងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា វប្បធម៌សន្តិភាព និង ទេសចរណ៍របស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណា ចក្រកម្ពុជា។

យោង ៖ លិខិតលេខ១២៩២ ដនស ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់

លិខិតលេខ១០៧ ខន/០២៤ សជណ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ របស់ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តម

ជ្រាបថា រាជរដ្ឋាភិបាលបានឃើញ និងសម្រេចដូចខាងក្រោម៖

១-គាំទ្រឱ្យមានការអភិវឌ្ឍគម្រោងសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា វប្បធម៌សន្តិភាព និង ទេសចរណ៍ខាងលើ តែត្រូវស្វែងរកទីតាំងថ្មី ដែលមិនប៉ះពាល់ដល់ការគ្រប់គ្រងនៅក្នុងតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប។

២-ត្រូវចុះបញ្ជីដីទំហំ ២៨៨.៦០៣ហិកតា ជាដីសាធារណៈរបស់រដ្ឋឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ដែលបច្ចុប្បន្នមានសហគមន៍កសិករប្រើប្រាស់ទឹកចំនួន២ ជាអ្នក អាស្រ័យផលជាក់ស្តែង។

៣-ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តសៀមរាប ពិនិត្យមើលទីតាំង ផ្សេងក្រៅពីតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ដើម្បីធ្វើការអភិវឌ្ឍគម្រោងសាងសង់មជ្ឈមណ្ឌល ព្រះពុទ្ធសាសនា វប្បធម៌សន្តិភាព និងទេសចរណ៍ខាងលើ។

៤-ក្រសួងធនធានទឹក និងឧតុនិយម ពិនិត្យលទ្ធភាពចុះបញ្ជីដីទំហំ ២៨៨.៦០៣ហិកតា ជាដី សាធារណៈរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់ក្រសួង និងសូមឯកឧត្តមជ្រាបនិងបាត់ចែងអនុវត្ត៕KD

ព័ត៌មានពេញនិយម