Saturday, September 7, 2024

រថយន្តក្រុមហ៊ុនទេសចរណ៍ និង ដឹកអ្នកដំណើរ កាពីតូល ( Capitol Tours And Transport ) បុកជាមួយម៉ូតូ បណ្តាលឱ្យបុរសពីរនាក់ ស្លាប់

ខេត្តសៀមរាប៖ រថយន្តក្រុមហ៊ុនទេសចរណ៍ និង ដឹកអ្នកដំណើរ កាពីតូល ( Capitol Tours And Transport ) ម៉ាក Ford Transit ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BT- 8024 បុកជាមួយម៉ូតូ ម៉ាក Honda Dream C125 ពណ៌ខ្មៅ ភ្នំពេញ1KH -8098 ដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឱ្យបុរសចំនួន 02នាក់ ស្លាប់យ៉ាងអាណោចអាធ័ម នៅលើផ្លូវជាតិលេខ6 ស្ថិតក្នុងភូមិថ្នល់កែង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប កាលពីវេលាម៉ោង 20 និង 30នាទី ថ្ងៃទី13 ខែកក្កដា ឆ្នាំ2024 កន្លងទៅ។ សមត្ថកិច្ចថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានចំនួន 02នាក់ គឺភាគីខាងម៉ូតូ ដែលមាន ឈ្មោះ ធំ ផល្លី ភេទប្រុសអាយុ ៣២ឆ្នាំ ទីលំនៅភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែង អ្នករួមដំណេីរ ស្លាប់ និងម្នាក់ទៀតមាន ឈ្មោះ អ៊ុយ ឆេីត ភេទប្រុសអាយុ ២៤ឆ្នាំ ទីលំនៅភូមិអូរខ្លុង ឃុំពង្រក្រោម ស្រុកជីក្រែង អ្នកបេីកបរម៉ូតូ ស្លាប់។សមត្ថកិច្ចបន្តថា បន្ទាប់ពីកើតហេតុអ្នកបេីកបររថយន្តបានរត់ គេចខ្លួនបាត់បាត់ស្រមោល។

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីធ្វើការវាស់វែង និងពិនិត្យទីតាំងកើតហេតុ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត និងម៉ូតូយកទៅរក្សាទុកទុកនៅអធិការនគរបាលស្រុកជីក្រែងដេីម្បីបន្តនីតិវិធី៕KD

ព័ត៌មានពេញនិយម