Friday, November 22, 2024

ទឹកឡើងខ្លាំង អាជ្ញាធរបានផ្អាក ការឆ្លងកាត់ស្ពាន តាម៉ុក ជាបណ្ដោះអាសន្ន

ខេត្តឧត្តរមានជ័យ៖អាជ្ញាធរបានផ្អាកចរាចរណ៍ឆ្លងកាត់ស្ពាន តាម៉ុក ក្នុងទឹកដីឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាបណ្ដោះអាសន្ន ក្រោយមើលឃើញថា កម្ពស់ទឹកហក់ឡើងលើសកម្រិត ដែលឲ្យមានការប្រុងប្រយ័ត្ន នៅយប់ថ្ងៃទៅ១៩ ខែកញ្ញា ឆ្នាំ២០២នេះ។

រដ្ឋបាលសាលាខេត្តឧត្តមានជ័យ បានឱ្យដឹងថា តាមការឲ្យដឹងពី មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ខណៈភ្លៀងនៅតែបន្តធ្លាក់ គិតត្រឹមវេលាម៉ោង ៨:០០នាទីយប់នេះ ទឹកក្នុងអាងមានកម្ពស់រហូតដល់ ៣,៩៤ម៉ែត្រ ដោយកម្រិតកម្ពស់ដែលគួរឲ្យមានការប្រុងប្រយ័ត្នត្រឹមតែ ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ។
រដ្ឋបាលសាលាខេត្តបញ្ជាក់ថា អាជ្ញាធរសូមសម្រេចផ្អាកចរាចរណ៍ឆ្លងកាត់ស្ពាន តាម៉ុក ជាបណ្ដោះអាសន្ន។
សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាទទួលជ្រាបជាព័ត៌មាន៕KLD

ព័ត៌មានពេញនិយម