Thursday, November 21, 2024

លោកឧត្តមសេនីយ៍ទោ ហួត សុធី ណែនាំឱ្យរៀបចំតម្លេីងផ្លាកសម្គាល់ ភ្ជាប់ដោយភ្លេីងសញ្ញា នៅទីតាំងខាងមុខប៉ុស្តិ៍រដ្ឋបាល ទូទាំងខេត្ត

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ណែនាំឱ្យ អធិការក្រុង-ស្រុកទាំង ១៣ ទូទាំងខេត្ត រៀបចំតម្លេីងផ្លាកសម្គាល់ ភ្ជាប់ដោយភ្លេីងសញ្ញា នៅទីតាំងខាងមុខអធិការដ្ឋាន និង ប៉ុស្តិ៍រដ្ឋបាល ដេីម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការមកទំនាក់ទំនងកិច្ចការផ្សេងៗ ដោយ លោកវរសេនីយ៍ឯក ដា ចំរេីន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ក៍បានចាត់តាំងលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង១២ រៀបចំតម្លេីងផ្លាកសម្គាល់ ភ្ជាប់ដោយភ្លេីងសញ្ញា នៅទីតាំងខាងមុខប៉ុស្តិ៍រដ្ឋបាលទាំង ១២សង្កាត់ របស់ខ្លួន រួចរាល់ហើយផងដែរ។ បើតាមប្រសាសន៍ របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានប្រាប់មកកាន់ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី ឱ្យដឹងថា ការរៀបចំឱ្យមានផ្លាកសម្គាល់ និងភ្លើងសញ្ញាបែបនេះ គឺមិនមែនជាលើកទីមួយនោះទេ តែខេត្តសៀមរាប គឺជាខេត្តទី ២ បន្ទាប់ពីខេត្តឧត្តរមានជ័យ ដែលលោកស្នងការ បានចាត់តាំងឲ្យមានការរៀបចំឡើង ហើយក៏មិនមែនមានន័យថា រៀបចំតែក្នុងក្រុងសៀមរាបនោះទេ គឺត្រូវមាននៅទូទាំងខេត្តសៀមរាបតែម្ដង។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បន្តថា ការរៀបចំបែបនេះ គឺយកលំនាំតាមប្រទេសជប៉ុន ក្នុងអំឡុងពេលដែល លោកឧត្តមសេនីយ៍ទោ បានអញ្ជើញទៅទស្សនកិច្ចនៅទីនោះ។លោកឧត្តមសេនីយ៍ទោ ស្នងការ ហួត សុធី បានបញ្ជាក់ថា ផ្លាកសញ្ញា និងភ្លើងសញ្ញានេះ ធ្វើឡើងដើម្បីជាការពញ្ញាក់អារម្មណ៍ ដល់សាធារណៈជន ទទួលជ្រាបថាទីនេះមានសមត្ថកិច្ចតាំងនៅ អាចត្រូវមានការបន្ថយល្បឿន និងជាពិសេសងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចស្គាល់ រាយការណ៍ និងស្វែងរកជំនួយផ្សេងៗបានទាន់ពេលវេលា ក្នុងករណីចាំបាច់ ឬមានបញ្ហាអសកម្មណាមួយកើតឡើង៕KD

រូបភាព៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប

ព័ត៌មានពេញនិយម