Wednesday, December 11, 2024

ក្រសួងបានចុះពិនិត្យ ទីតាំងដំឡើងអង់តែនទូរសព្ទចំនួន ៧ នៅក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជា​ វ៉ាន់ដេត​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចង្អុលបង្ហាញ ឲ្យបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទូរសព្ទចំនួន៥តំបន់នៅទូទាំងប្រទេស។

ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួង ត្រូវបានចាត់តាំង ឲ្យដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍ នៅតាមតំបន់ទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ និងតំបន់ដាច់ស្រយាល នៅខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។

ឯកឧត្តមរដ្ឋលេខាធិការបានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ ដើម្បីសិក្សាស្វែងយល់និងកំណត់ទីតាំងសម្រាប់តម្លើងអង់តែនទូរសព្ទនៅទីតាំងចំនួន ៧ នៅខេត្តនេះ។
ឯកឧត្តមបញ្ជាក់ថា ទីតាំងអត្ថភាពទាំងនោះរួមរួមមាន តំបន់អង្គរ រមនីយ៍ដ្ឋានកំពង់ភ្លុក ចង្រ្កានរយ ទឹកធ្លាក់ក្បាលស្ពាន ខ្នារពោធិ៍ វត្តភើង និងគោលដៅទេសចរណ៍អាទិភាពផ្សេងទៀត៕KLD

ព័ត៌មានពេញនិយម