Saturday, November 23, 2024

ឧត្តមសេនីយ៍ទោ ហួត សុធី អនុញ្ញាតឱ្យការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចុះបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបឋម ដល់សិក្ខាកាមចូលរួមសរុប ៧១នាក់

ខេត្តសៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អនុញ្ញាតឱ្យ ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចុះបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបឋម ដល់សិក្ខាកាមចំនួន ៧១នាក់ ស្រី ២៣នាក់ នៅសណ្ឋាគារ ទ្រីឡាញ អឺបេន រីហ្សត ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ១៤ និង ០០នាទី ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤។ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទីចំពោះដើមហេតុ ដែលអាចបង្កឲ្យកើតមានអគ្គិភ័យកើតឡើងដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីនៅតាមលំនៅដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និងក្លឹបកំសាន្តជាដើម។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្តថា សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង។
ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបញ្ជាក់ថា ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមទំនាក់ទំនងផ្តល់ព័ត៌មានមកកាន់ទូរស័ព្ទលេខ 078 773 774, 012 756 465, 070 344 766 និងរាយការណ៍បន្ទាន់ក្នុងគ្រុបតេលេក្រាម ផ្ដល់ព័ត៌មានអគ្គិភ័យ[ខេត្តសៀមរាប] ដែលមានលីង: https://t.me/FireFighter_SIEM_REAP ហើយរាល់ការជួយពន្លត់អគ្គីភ័យជូនបងប្អូនប្រជាពលរដ្ឋ របស់នគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ពុំមានបង់ប្រាក់នោះទេ៕KD
រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ

ព័ត៌មានពេញនិយម