Thursday, November 21, 2024

បុរសជនជាតិអូស្ត្រាលីពីរនាក់ ដែលស្នាក់នៅសណ្ឋាគារ JAYA HOUSE រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ រ៉ឺម៉កម៉ូតូ ដែលគាត់ធ្វើដំណើរបុកត្រូវគល់ឈើ

ខេត្តសៀមរាប៖ បុរសជនជាតិអូស្ត្រាលីពីរនាក់ ដែលស្នាក់នៅសណ្ឋាគារ JAYA HOUSE រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ រ៉ឺម៉កម៉ូតូ ដែលពួកគាត់ធ្វើដំណើរបុកត្រូវគល់ឈើ បន្ទាប់ពីគេចពីម៉ូតូ ២គ្រឿងប៉ះគ្នាបណ្តាលអោយដួល នៅលើផ្លូវក្រវ៉ាន់ ត្រង់ចំណុច ខាងមុខសាលាបឋមសិក្សាក្រវ៉ាន់ ភូមិក្រវ៉ាន់ សង្កាត់ នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង១៣ និង ០០នាទីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ភ្ញៀវទេសចរដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះ ទី១ មានឈ្មោះ Alistair Robert Munro ជនជាតិ អូស្ត្រាលី ភេទ ប្រុស អាយុ ៥៦ឆ្នាំ លិខិតឆ្លងដែនលេខ: PB3060303 របួស បាក់ឆ្អឹងដើមដៃខាងឆ្វេង និង ភ្ញៀវទេសចរទី២ មានឈ្មោះVladimiro Botti ជនជាតិ អូស្ត្រាលី ភេទ ប្រុស អា 66ឆ្នាំ លិខិតឆ្លងដែនលេខ:PA6430151 របួសស្រាល។

ប្រភពដដែលបានបន្តថា នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៣ និង ០០នាទី មានគ្រោះថ្នាក់ចរាចរណ៍ មួយកេីតឡេីងនៅត្រង់ចំណុច ខាងមុខសាលាបឋមសិក្សាក្រវ៉ាន់ ភូមិក្រវ៉ាន់ សង្កាត់ នគរធំ ក្រុងសៀមរាប ដោយម៉ូតូ ២គ្រឿង បើកបរទិសដៅពីជើងទៅត្បូង(ទិសដៅស្របគ្នា) បានប៉ះគ្នាបណ្តាលអោយដួល ហើយរ៉ឺម៉កម៉ូតូ ១គ្រឿង បើកបរ ដោយឈ្មោះ ភីម វិបុល ភេទប្រុស អាយុ ៤១ឆ្នាំ(បើកបរប្រចាំ សណ្ឋាគារ Jaya House) ទិសដៅពីជើងទៅត្បូង ពេលគាត់បានឃើញហេតុការគ្រោះថ្នាក់ខាងលើ នៅពីមុខ ក៏បានគេច ហេីយរេចង្កូត ទៅបុកដើមឈើ បណ្តាលអោយភ្ញៀវទេសចរ ២នាក់ ដែលជិះលើរ៉ឺម៉កម៉ូតូ រងរបួសស្រាលម្នាក់ និងធ្ងន់ម្នាក់។

ប្រភពបានបញ្ជាក់ថា ក្រោយពេលកើតហេតុ បុរសជនជាតិអូស្ត្រាលីពីរនាក់ខាងលើ ត្រូវបានបញ្ជូនតាមរថយន្តមន្ទីពេទ្យអន្តជាតិ រ៉ូយ៉ាល់អង្គរ យកទៅព្យាបាល និងតាមដានស្ថានភាពជម្ងឺ នៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ៕KD

ព័ត៌មានពេញនិយម