Wednesday, December 11, 2024

ឃាត់ខ្លួនមនុស្ស៦០នាក់ បង្ក្រាបទីតាំងល្បែងខុសច្បាប់ជិត៣០កន្លែង

រាជធានីភ្នំពេញ៖សមត្ថកិច្ចតាមបណ្តាអធិការរដ្ឋាននគរបាលខណ្ឌទាំង ១៤ បានធ្វើការចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ចំនួនជិត៣០កន្លែង និងឃាត់ខ្លួនមនុស្សចំនួន៦០នាក់ ត្រឹមព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់វិធានការបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទូទាំងរាជធានីភ្នំពេញ។ សមត្ថកិច្ចបានឆ្មក់ចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមបាន​ចំនួន ២៥កន្លែង​ និងឃាត់ខ្លួនមនុស្សចំនួន​៣៣នាក់​ រួមមានខណ្ឌបឹងកេងចំនួន ១១នាក់​ ,​ ខណ្ឌកំបូលចំនួន ០៨នាក់​ ខណខណ្ឌទួលគោកចំនួន ០៦នាក់ ខណ្ឌឫស្សីកែវចំនួន ០៣នាក់ ខណ្ឌជ្រោយចង្វារ​ចំនួន​ ១១នាក់​ និងខណ្ឌមានជ័យចំនួន ០១នាក់។

លោកវីរៈសេនីយ៍ឯកបានបន្តថា ករណីភ្នាល់តាមអនឡាញ ក៍បានចុះចាប់ចំនួន ០២ទីតាំង​ ឃាត់ខ្លួនមនុស្សបាន​ចំនួន ០៣នាក់​ ក្នុងនោះខណ្ឌច្បារអំពៅឃាត់បានចំនួន ០២នាក់ ខណ្ឌសែនសុខឃាត់បាន​ចំនួន ០១នាក់​ រួមនិងករណីលេងបៀចិន បង្ក្រាបបានចំនួន ០១ទីតាំង​នៅខណ្ឌសែនសុខ និងឃាត់ខ្លួនមនុស្សបានចំនួន​ ១៦នាក់​ផងដែរ៕KLD

 

 

ព័ត៌មានពេញនិយម