Thursday, September 19, 2024

សួនសត្វ Angkor Wildlife & Aquarium គ្រោង​នឹងធ្វើ​ការ​បើក​សម្ពោធ​ដំណាក់​កាល​ទី​១ នៅ​ខែ​តុលា ឆ្នាំ​នេះ

ខេត្តសៀមរាប៖សួនសត្វ Angkor Wildlife & Aquarium គ្រោង​នឹងធ្វើ​ការ​បើក​សម្ពោធ​ដំណាក់​កាល​ទី​១ នៅ​ខែ​តុលា ឆ្នាំ​២០២២ នេះបើយោងតាមគេហទំព័រហេឡូអង្គរដតខម(helloangkor.com)។

សូមបញ្ជាក់ថា សួននេះមានទីតាំង នៅភាគខាងកើតនៃក្រុងសៀមរាប ប្រហែល ២៦ គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិក្បួន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

Angkor Wildlife & Aquarium គ្រោងនឹងប្រើប្រាស់ទុនវិនិយោគសរុប ៧០ លានដុល្លារអាមេរិក ហើយត្រូវសាងសង់លើផ្ទៃដីជាង ១០០ ហិកតា ក្នុងនោះមានបែងចែកជា អាងទឹកសាបចំណុះ ៥០០ម៉ែត្រគូប ដែលមានប្រភេទសត្វទឹក មកពីកម្ពុជា ថៃ និងវៀតណាម ក៏ដូចជាអាងទឹកប្រៃចំណុះ ៦០០ម៉ែត្រគូប និងជាពិសេសមានការតាំងពិពណ៌សត្វជាច្រើនប្រភេទ ដូចជា សត្វខ្លា សត្វភេ និងសត្វក្រពើជាដើម នៅលើផ្ទៃដីទំហំ ១០ ហិចតាផងដែរ។

គួរបញ្ជាក់វត្ថុបំណង នៃការបើកគម្រោងសួនសត្វ Angkor Worldwide & aquarium នេះ គឺផ្ដោតសំខាន់ទៅលើការផ្ដល់នូវការអប់រំ និងផ្តល់កន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលអញ្ជើញមកទស្សនា ប្រាង្គប្រាសាទអង្គរវត្ត និងតំបន់សៀមរាបដែលជាអតីតរាជធានីនៃអាណាចក្រខ្មែរផងដែរ៕KD

 

ព័ត៌មានពេញនិយម