ខេត្តសៀមរាប៖ កាលពី វេលាម៉ោង 02 និង 30នាទីថ្ងៃទី 11 ខែ មិថុនា ឆ្នាំ 2024 កន្លងទៅ បុរសម្នាក់ដែលគេស្គាល់ថាមានឈ្មោះ វ៉ាន់ សុភីយ៉ា អាយុ 33ឆ្នាំ សញ្ជាតិខ្មែរ រស់នៅ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាអ្នកមើលការខុសត្រូវ ក្នុងមន្ទីរពហុព្យាបាល អេចខេមីឌីឃែ អង្គរ ( HK Medicare Angkor Polyclinic) បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាលេខ 6 ត្រង់ចំណុចមុខធនាគារលីហួរ ស្ថិតនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីម៉ូតូ របស់គាត់ត្រូវបានបុកដោយម៉ូតូមួយគ្រឿងទៀតក្នុងទិសដៅបញ្ច្រាសគ្នា។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាដឹងថ្ងៃទី និងទីតាំងខាងលើ មានម៉ូតូ 01គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1J-2872 បេីកបរដោយឈ្មោះ ស៑ុន ស្ទេរ ផាន ភេទប្រុស អាយុ 19ឆ្នាំ សញ្ជាតិខ្មែរ រស់នៅ ភូមិគោកគ្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បើកបរ ក្នុងទិសដៅពីកើតទៅលិច ដែលមានមានអ្នករួមដំណើរ ឈ្មោះ វេ ធីតា ភេទស្រី អាយុ 26ឆ្នាំ រស់នៅ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង-ខេត្ត សៀមរាប បុកម៉ូតូ 01គ្រឿង ម៉ាក Yamaha QBIX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GW-1102 បើកបរដោយ ឈ្មោះ វ៉ាន់ សុភីយ៉ា ភេទប្រុស អាយុ 33ឆ្នាំ សញ្ជាតិខ្មែរ រស់នៅ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានទិសដៅពីលិចទៅកើត។ សមត្ថកិច្ចបានបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្ដាលឲ្យ ខូចខាតម៉ូតូ ធ្ងន់ 02 គ្រឿង ,អ្នកបើកបរម៉ូតូ Honda Dream រងរបួស ស្រាល ចំណែក អ្នករួមដំណើរ រងរបួសធ្ងន់ ប៉ុន្តែអ្នកបើកបរម៉ូតូ Yamaha QBIX ដែលប្រជាពលរដ្ឋស្គាល់ថាអ្នកមើលការខុសត្រូវក្នុង មន្ទីរពហុព្យាបាល អេចខេមីឌីឃែរ អង្គរ បានស្លាប់បាត់បង់ជីវិត។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលកើតហេតុ កម្លាំងជំនាញបានធ្វើការវាស់វែងមត្រួតពិនិត្យកន្លែងកើតហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និង រៀបចំកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ប៉ុន្តែមិនបានបញ្ជាក់ឱ្យច្បាស់អំពីមូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះនោះទេ៕KD