Wednesday, December 11, 2024

កម្លាំងជំនាញឃាត់ខ្លួនមេការម្នាក់និងស្រី្ត៤នាក់ពាក់ព័ន្ធប្រព្រឹត្តិមុខរបរផ្លូវភេទ

ភ្នំពេញ៖ កម្លាំងនគរបាលនិងអាជ្ញាធរមូលដ្ឋានបានចុះបងក្រាបករណីប្រព្រឹត្តិមុខរបរផ្លូវភេទដោយឃាត់ខ្លួនបុរសជាមេការម្នាក់និងស្ត្រី៤នាក់យកអនុវត្តច្បាប់និងអប់រំណែនាំ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនជាមួយអាជ្ញាធរមូលដ្ឋានបានចុះបង្ក្រាបហាងម៉ាស្សាបង្កប់បម្រើសេវាផ្លូវភេទដោយឃាត់ខ្លួនបុរសម្នាក់ជាមេការ និងស្ត្រីចំនួន៤នាក់។ការបង្ក្រាបនេះនៅហាងម៉ាស្សាយីហោ“សម្រស់ម្លិះ”ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូលកាលពីយប់ថ្ងៃទី១៦ ខែកញ្ញា។
ហាងម៉ាស្សាខាងលើបុរសម្នាក់ជាអ្នកមើលការខុសត្រូវនៅក្នុងហាងនេះហើយមានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សានិងរួមភេទចំនួន៤នាក់។ហាងនេះមានបន្ទប់សម្រាប់រួមភេទចំនួន២តម្លៃម៉ាស្សាធម្មតា២០.០០០រៀលក្នុងមួយម៉ោងនិងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី២០ទៅ២៥ដុល្លារហើយលុយដែលបានមកពីការរួមភេទគឺចែកជាមួយថៅកែហាងស្មើគ្នាជាមួយស្រីៗទាំងនោះ។

ក្រោយប្រតិបត្តិការកម្លាំងជំនាញបាននាំខ្លួនបុរសមេការទៅសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ចំណែកស្ត្រី៤នាក់ប្រកបមុខរបរផ្លូវភេទត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញយកអប់រំណែនាំបន្ត៕KD

ព័ត៌មានពេញនិយម