Sunday, November 24, 2024

ឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ ក្នុងចំណោម ០៨ នាក់ ករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាន់កាប់ប្រើប្រាស់អាវុធ ( ដាវ ) ដោយគ្មានការអនុញ្ញាតិ និង រារាំងកិច្ចប្រតិបត្តិការ របស់សម្ថកិច្ច

ខេត្តកណ្តាល៖ សមត្ថកិច្ចស្រុកពញាឮ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ ក្នុងចំណោម ០៨ នាក់ ករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាន់កាប់ប្រើប្រាស់អាវុធ ( ដាវ ) ដោយគ្មានការអនុញ្ញាតិ និង រារាំងកិច្ចប្រតិបត្តិការ របស់សម្ថកិច្ច នៅចំណុច ភូមិទន្សាស្វិត ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល កាលពីវេលាម៉ោង ២០ និង ៤០ នាទី ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៤ កន្លងទៅ។ លោក វរសេនីយ៍ឯក ដួង តេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកពញ្ញឮ បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងឃាត់បានមានចំនួន ៥នាក់ក្នុងចំណោម ៨ នាក់នោះមាន៖

១/ ឈ្មោះ វី. វិន ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិទន្សាស្វិត ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ប្រើប្រាស់ និងផ្តល់ទីតាំង ( ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម ( + )។

២/ ឈ្មោះ សួស សុភណ្ឌ័ ហៅ ឌឿន ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល.ប្រើប្រាស់ មិនកែ ដោយធ្លាប់ចូលមណ្ឌលព្យាបាល ឱកាស់ខ្ញុំ ០១លើក និងមានសារធាតុញៀនក្នុងទឹកនោម( +) ។

៣/ ឈ្មោះ ជឺន រ៉ា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិទន្សាស្វិត ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ប្រើប្រាស់ មានសារធាតុញៀនក្នុងទឹកនោម ( + ) ។

៤/ ឈ្មោះ ផន. វណ្ណី ហៅ កេវ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានីលំនៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ប្រើប្រាស់ មានសារធាតុញៀនក្នុងទឹកនោម ( + ) ។

៥/ ឈ្មោះ បូ វិសាក់ ហៅសាក់ ភេទប្រុស អាយុ ៣០ ឆ្នាំជនជាតិខ្មែរ មុខរបរ មន្ត្រីស្មគ្រ័ចិត្ត( សូរិយោដី) មានទីលំនៅភូមិទន្សាស្វិត ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល រារាំងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ពេលកើតហេតុ គ្មានសារធាតុក្នុងទឹកនោមទេ( – ) ។

៦/ ឈ្មោះ. រីម ភេទ ប្រុស អាយុ ប្រហែលម្ភៃឆ្នាំឡើង នៅភូមិព្រៃគោល ឃុំឈ្វាំង. ពុំទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់ ជួញដូរ ( រត់គេចខ្លួន ) ។

៧/ ឈ្មោះ ណុច ភេទប្រុស នៅ ភូមិតាគោក ឃុំឈ្វាំង ពុំទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់ ប្រើប្រាស់ (រត់គេចខ្លួន) ។

៨/ ឈ្មោះ ម៉ាប់ ភេទប្រុស ពុំទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់ ប្រើប្រាស់ ( រត់គេចខ្លួន ) ។

លោក វរសេនីយ៍ឯក ដួង តេង បន្តថា សម្ភារៈ វត្ថតាងចាប់យក៖ ទូរស័ព្ទដៃចំនួន ០២ គ្រឿង ( ម៉ាក iPhone សឺវេន ០១គ្រឿង និង ម៉ាក់ Realme ០១ គ្រឿង ) ឧបករណ៏ប្រើប្រាស់សារធាតុញៀនមួយចំនួន និង ដាវ ចំនួន ០១ ដើម ។លោក វរសេនីយ៍ឯក ដួង តេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកពញ្ញឮ រំលឹកជូនថា នៅយប់ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០២៤  វេលាម៉ោង កើតហេតុខាងលើ មានប្រជាពលរដ្ឋ បានរាយការណ៍ មកប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំងថា មានមុខសញ្ញាគ្រឿងញៀន កំពង់ធ្វើសកម្មភាពចែកចាយថ្នាំញៀន និងប្រើប្រាស់គ្រឿងញៀនរោងបាយផ្ទះកើតហេតុរបស់ឈ្មោះ វី វិន ។ បន្ទាប់ពីទទួលបានព័ត៌មានរួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំង បានសហការណ៏ជាមួយអាជ្ញាធរភូមិ ទៅដល់កន្លែងហេតុ ពេលសមត្ថកិច្ចទៅដល់ជនសង្ស័យបានរត់គេចខ្លួនរួចចំនួន ០៣ នាក់ និងបង្ក្រាបចាប់ឃាត់ខ្លួនបាន០៤នាក់ ដោយក្នុងនោះ មានជនសង្ស័យឈ្មោះ បូ វិសាក់ ហៅសាក់ បានមកធ្វើសកម្មភាពឡូឡា រារាំងកិច្ចប្រតិបត្តិការរបស់អាជ្ញាធរមានសមត្ថកិច្ច មិនអោយសមត្ថកិច្ចយកជនសង្ស័យចេញពីកន្លែងកើតហេតុ មកប៉ុស្តិដើម្បីសាកសួរ ហើយថែមទាំង ប្រើពាក្យសំដីមកលើអាជ្ញាធរមានសមត្ថកិច្ចថា យកលុយទៅ ហាសិបដុល្លា ឬ មួយរយដុល្លាទុកផឹកកាហ្វេទៅ ដោយមានភាពច្រង៉េងច្រង៉ាង មិនស្តាប់សមត្ថកិច្ច ទើបអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ បូ វិសាក់ ហៅសាក់មកជាមួយតែម្តង និងសហការណ៏មកផ្នែកជំនាញនាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ។

លោក វរសេនីយ៍ឯក ដួង តេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកពញ្ញឮ បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ វី. វិន បានសារភាពថា ខ្លួនបានប្រើប្រាស់ថ្នាំញៀន មានគ្នា ០៧នាក់ ដូចមានឈ្មោះខាងលើ នៅក្នុងរោងបាយផ្ទះរបស់ខ្លួន ថ្នាំញៀនដែលប្រើប្រាស់នេះ គឺឈ្មោះ រីម ជាអ្នកយកមកលក់អោយចំនួន ៤០០០០រៀល( បួនម៉ឺនរៀល) ដោយចូលលុយគ្នាទិញ ដែលមានអ្នកចូលលុយគ្នាមានឈ្មោះ ជឺន រ៉ា ,ផន វណ្ណី ,ម៉ាប់ , វី វិន ពេលជក់០៧ នាក់ ។ នៅពេលសមត្ថកិច្ចមកដល់ ថ្នាំដែលនៅសល់ ០១ កញ្ចប់តូចត្រូវបានឈ្មោះ ណុច ចាក់បំផ្លាញចូលក្នុងទឹកដប ហើយឈ្មោះ ណុច ឈ្មោះ រីម និងឈ្មោះ ម៉ាប់ រត់គេចខ្លួនរួច។ ហើយកន្លងមកពួកខ្លួនតែងតែនាំគ្នាមកប្រើប្រាស់ថ្នាំញៀននៅរោងបាយផ្ទះរបស់ខ្លួន។ ដោយឡែកជនសង្ស័យឈ្មោះ បូ វិសាក់ ហៅសាក់ បានសរភាពថា នៅពេលបានទទួលដំណឹងថា គេចាប់ចំបងប្អូនសាច់ញាតិខ្លួនដែរ ក៏ងើបពីកន្លែងផឹកស៊ី សំដៅទៅកន្លែងកើតហេតុ ក្នុងគោលបំណង សុំសមត្ថកិច្ច កុំអោយយកជនសង្ស័យដែលត្រូវជាសាច់ញាតិខ្លួនទៅប៉ុស្តិ៏អី សុំសម្រួលគ្នាត្រឹមហ្និងទៅ. តែដោយសាពេលនោះខ្លួនស្រវឹងស្រាខ្លាំង ពុំចាំថា បានបញ្ចេញអាកប្បកិរិយា ឬ និយាយពាក្យសំដី អ្វីខ្លះ ដែលធ្វើអោយប៉ះពាល់ដល់កិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចនេះឡើយ។ បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តអនុវត្តតាមនីតិវិធី៕ សុខ សាន្ត

ព័ត៌មានពេញនិយម