Thursday, November 21, 2024

នាវាមួយគ្រឿងដឹកទំនិញ ចេញពីប្រទេសថៃមកប្រទេសកម្ពុជា ជួបខ្យល់រលកធំបានលិចបាត់នៅក្នុងសមុទ្រ ទូកអ្នកនេសាទ ជួយសង្គ្រោះមនុស្សបាន ១០នាក់ រួចរាយការណ៍ជួនអាជ្ញាធរ សហការជាមួយក្រុមសង្គ្រោះស្មគ្រ័ចិត្ត របស់អ្នកឧកញ៉ាទៀ វិចិត្រ

ខេត្តព្រះសីហនុ៖ នាវាមួយគ្រឿងផ្ទុកកុងតឺនរ័ ដឹកទំនិញ ដែលមានបណ្ដោយ ៤៩ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ និងអាចចូលចតក្នុងជម្រៅទឹកជាង៣ម៉ែត្រ ចេញពីប្រទេសថៃមកប្រទេសកម្ពុជា ជួបខ្យល់រលកធំរួចបានលិចនៅក្នុងសមុទ្រកម្ពុជា ត្រង់ចំណុចចន្លោះកោះវ៉ាង និងកោះម្នាស់ ក្នុងភូមិសាស្ត្រខេត្តកោះកុង វេលា ១២ និង ៣០នាទី ថ្ងៃ៩ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពបានឱ្យដឹងថា កើតហេតុភ្លាមៗ ទូកនេសាទដែលនៅក្បែរនោះសង្គ្រោះបាន មនុស្សចំនួន ១០ នាក់ជាជនជាតិថៃ និងរាយការណ៍ជូនអាជ្ញាធរ សហការជាមួយ ក្រុមសង្គ្រោះស្មគ្រ័ចិត្ត របស់អ្នកឧកញ៉ាទៀ វិចិត្រ ,កម្លាំងទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ,សមត្ថកិច្ចចំរុះ ,អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីនាំបន្តកាន់ដីគោកក្រុងព្រះសីហនុ តាមអូរប័រល្បឿនលឿន របស់អ្នកឧកញ៉ា ទៀ វិចិត្រ ។

ប្រភពដដែលបន្តថា តាមប្រសាសន៍របស់ ឯកឧត្តម ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ ថា «ក្រោយទទួលបានដំណឹងនេះអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ រួមនិងសមត្ថកិច្ចចំរុះនិងផ្នែកពាក់ពន្ធ័បានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ក្នុងនោះអ្នកបើកបរកប៉ាល់និងអ្នកបម្រើការសរុបចំនួន១០នាក់ ត្រូវបានជួយសង្គ្រោះនាំមកដីគោកក្រុងព្រះសីហនុដោយសុវត្ថិភាពមិនមានម្នាក់ណារងគ្រោះថ្នាក់ដល់ជីវិតឡើយ ដោយសារតែការជួយសង្គ្រោះទាន់ពេលពីពលរដ្ឋអ្នកនេសាទយើងរួមនិងសមត្ថកិច្ចព្រមទាំងក្រុមសង្គ្រោះស្មគ្រ័ចិត្តរបស់អ្នកឧកញ៉ាទៀ វិចិត្រ ហើយពេលនាំមកដល់ដីគោក អជ្ញាធររដ្ឋបាលខេត្តរួមនិងខាងកំពង់ផែស្វយត័ក្រុងព្រះសីហនុផង បានចាត់ចែងបញ្ជូនជនរងគ្រោះជនជាតិថៃទាំង១០រូបទៅពិនិត្យសុខភាព រៀបកន្លែងស្នាក់នៅនិងផ្តល់ម្ហូបអាហារដោយមនុស្សធម៍»។
ប្រភពបានបញ្ជាក់ថា ជនរងគ្រោះក្នុងឧបទ្ទវហេតុលិចនាវាដឹកទំនិញខាងលើនេះ ក្រុមអ្នកនេសាទ ក្រុមអ្នកសង្គ្រោះស្ម័គ្រចិត្ត រួមជាមួយអាជ្ញាធរកម្ពុជា បានជួយសង្គ្រោះបាន ចំនួន ១០នាក់រួមមាន ៖
១.ឈ្មោះ MR.SOPON WANTONG ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិថៃ
២.ឈ្មោះ MR.SORASAK SASRIMUANG ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិថៃ
៣.ឈ្មោះ MR.SANTINA NAGARA ភេទប្រុស អាយុ ៦៩ ឆ្នាំ ជនជាតិថៃ
៤.ឈ្មោះ MR.PREECHA PANCHOO ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិថៃ
៥.ឈ្មោះ MR.PRAKOB VECHKIT ភេទប្រុស អាយុ ៧៧ឆ្នាំ ជនជាតិថៃ
៦.ឈ្មោះ MR.ADISAK BOONKUN ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិថៃ
៧.ឈ្មោះ MR.DAURANG PALNAK ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិថៃ
៨.ឈ្មោះ MR.SANTI BOONYA ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ
៩.ឈ្មោះ MR.ARICHAI JAIRAK ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ
១០.ឈ្មោះ MR.WORRATHUN CHIMSAWAT ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ ។
នៅក្នុងឱកាសនោះ បុរសអ្នកបើកបរកប៉ាល់ដឹកទំនិញថៃដែលរងគ្រោះនេះ បានថ្លែងអំណរគុណដល់អាជ្ញាធរប្រទេសកម្ពុជានិងអ្នកជួយសង្គ្រោះទាំងអស់ដែលបានជួយក្រុមនាវិកលើកប៉ាល់នេះ រួចផុតពីគ្រោះថ្នាក់៕KD
ប្រភព៖ ឡេង ប៊ុននី

ព័ត៌មានពេញនិយម