Wednesday, December 11, 2024

រាជធានីភ្នំពេញបាននាំមុខគេ ក្នុងការបើកកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់វិធានការបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ

រាជធានីភ្នំពេញ៖ បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាំមុខគេក្នុងការបើកកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់វិធានការបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទូទាំងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំបន្ទាន់នេះ មានចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលរងរាជធានីភ្នំពេញ លោក លោកស្រី អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្ដមស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោក លោកស្រី ប្រធានគណៈកម្មការផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋទូទាំងប្រទេស បានថ្លែងនូវអំណរសាទរ និងដឹងគុណជាពន្លឹក ចំពោះចំណាត់របស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាដាច់ណាត់ឱ្យបង្ក្រាបល្បែងសុីសងខុសច្បាប់ ទូទាំងប្រទេស។

ប្រជាពលរដ្ឋសង្ឃឹមថា ថ្នាក់ដឹកនាំរាជធានីខេត្តក្រុងទូទាំងប្រទេស និងអនុវត្តតាមបទបញ្ជាមួយនេះឲ្យមានប្រសិទ្ធភាព ដើម្បីលុបបំបាត់ល្បែងស៊ីសងខុសច្បាប់៕KD

ព័ត៌មានពេញនិយម