ខេត្តសៀមរាប៖ កំឡុងសប្តាហ៍ទី៤ នៃខែឧសភា ឆ្នាំ២០២៤នេះ (ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១ ខែឧសភា) ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ និងសំណង់សាធារណៈផ្សេងៗ សរុបចំនួន១៩ករណី។ ក្នុងរយៈពេលមួយសប្តាហ៍នេះ នាយកដ្ឋានបានអនុញ្ញាតចំនួន០៨ករណី ជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ដែលទីតាំងស្នើសុំពួកគាត់មានសំណង់នៅក្នុងទិន្នន័យរូបភាពពីលើអាកាសឆ្នាំ២០០៤ (បានចុះពិនិត្យកន្លងមក)។ ទីតាំងដែលផ្ញាធរជាតិអប្សរា បានអនុញ្ញាតនោះរួមមាន៖
– ស្រុកបន្ទាយស្រី មាន៣ករណី
១. អ្នកស្រី ចិក នឿន អាសយដ្ឋាននៅ ភូមិថ្នល់ទទឹង ឃុំព្រះដាក់
២. អ្នកស្រី ប្រាក់ អួន អាសយដ្ឋាននៅ ភូមិតាកុះ ឃុំព្រះដាក់
៣. អ្នកស្រី អ៊ាន សុវណ្ណនី អាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់
-ស្រុកប្រាសាទបាគងមាន១ករណី
១. លោក ទូច តិត អាសយដ្ឋាននៅ ភូមិគិរីមានន្ទ ឃុំអំពិល
– ស្រុកពួក មាន២ករណី
១. អ្នកស្រី ប៉យ អ៊ន់ អាសយដ្ឋាននៅ ភូមិដូនកែវ ឃុំដូនកែវ
២. អ្នកស្រី ម៉ន ចន្ទី អាសយដ្ឋាននៅ ភូមិជ្រលង ឃុំខ្នាត
– ក្រុងសៀមរាប មាន១ករណី
១. អ្នកស្រី ម៉ុញ ប៉ោ អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក
– ស្រុកអង្គរធំ មាន១ករណី
១. អ្នកស្រី ស៊ន លឿត អាសយដ្ឋាននៅ ភូមិលាងដៃ ឃុំលាងដៃ
អាជ្ញាធរធរជាតិអប្សរាបញ្ជាក់ជូនថា ចំពោះប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតខាងលើ ក្រុមការងារបច្ចេកទេសបានជួយរៀបចំគំនូសប្លង់ ដែលមានស្ថាបត្យកម្មបែបប្រពៃណីជូនផងដែរ។ ហើយរាល់ការដាក់ពាក្យស្នើសុំច្បាប់ ចុះពិនិត្យ គូរប្លង់ និងអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។
អាជ្ញាធរជាតិអប្សរា សំណូមពរដល់ប្រជាពលរដ្ឋ ដែលទទួលបានការអនុញ្ញាត សូមសាងសង់ឱ្យស្របតាមលក្ខណៈបច្ចេកទេស និងប្លង់ស្ថាបត្យកម្មដែលភ្ជាប់ជាមួយលិខិតអនុញ្ញាតផងដែរ៕KD
អត្ថបទនិងរូបភាព៖ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍