Saturday, November 23, 2024

ករណីភ្លើងឆេះចេញពីផ្ទះបាយហាងកាហ្វេដេគ័រទីសុខហេង រួចបន្តទៅឆេះផ្ទះហូមស្តរ លក់គ្រឿងផ្ទះបាយ

ខេត្តសៀមរាប៖ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ១៥នាទី ស្ថិតក្នុងក្រុមទី១១ ភូមិតាភុល សង្កាត់ស្វាយដង្ង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីភ្លើងឆេះចេញពីផ្ទះបាយហាងកាហ្វេដេគ័រ ទី សុខហេង រួចបន្តទៅឆេះផ្ទះហូមស្តរ (HOME STORE)លក់គ្រឿងផ្ទះបាយ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន១០ គ្រឿង និងបាញ់ទឹកអស់ ២១រថយន្ត ទើបអាចពន្លត់ជាស្ថាពរ នៅវេលាម៉ោង១៨ និង ០០ នាទី។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ដី និងជាម្ចាស់ ហាងកាហ្វេដេគ័រ ទី សុខហេង ឈ្មោះ ម៉ុង ដាវុឍ្ឍសិរី ភេទ ប្រុស អាយុ ៧៧ឆ្នាំ ជនជាតិ ខ្មែរ។

សមត្ថកិច្ចបន្តថា នៅក្នុងគ្រុបអគ្គីភ័យនេះបានបណ្ដាលឲ្យខូចខាត ៖

-ម៉ាស៉ីនភ្លេីង០១ គ្រឿង

-កុំព្យូទ័រលេីតុ០៣ គ្រឿង

-កុំព្យូទ័រលេបថប់០៣ គ្រឿង

-ទូរទស្សន៍០៦ គ្រឿង

-ម៉ូតូហុងដាឌ្រីម០១ គ្រឿងស៊េរីឆ្នាំ២០១៩

-សាឡុងឈេីមួយឈុត

-គោយន្តកន្ត្រៃ០១ គ្រឿង(សម្រាប់ធ្វេីចំការ)

-គ្រឿងធ្វេីចំការ០១ ឈុតធំ ប្រហែលជាង ១ម៉ឺនដុល្លា និងសម្ភារៈមួយចំនួនទៀត រួមទាំងឯកសារផ្សេងៗ មិនទាន់រកនឹកឃេីញ។

– ការខូចខាត នៅទីតាំងហូមស្តរលក់គ្រឿងផ្ទះបាយ មិនទាន់មានទិន្នន័យនៅឡើយទេ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះអគ្គីភ័យនេះ មកពីមានភ្លើងឆេះចេញពីផ្ទះបាយហាងកាហ្វេដេគ័រ ទី សុខហេង។ ហើយនៅក្នុងប្រតិបត្តិការបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន១០ គ្រឿងបាញ់ទឹកអស់ ២១ រថយន្ត រួមមាន៖

-ស្នងការ ០៥ គ្រឿង បាញ់ទឹកអស់ ១៣ រថយន្ត

-អប្សរ៉ា ០២ គ្រឿង បាញ់ទឹក០៤ រថយន្ត

-អាវុធហត្ថ ០២គ្រឿង ប្រើប្រាស់ទឹក០៤ រថយន្ត

-បេតិកភណ្ឌ ០១គ្រឿង មិនបានបាញ់ទឹក៕KD

ព័ត៌មានពេញនិយម