Thursday, November 21, 2024

អភិរក្សដ្ឋានអង្គរសៀមរាប នឹងបើកឱ្យភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនាដោយសេរី

ខេត្តសៀមរាប៖ដើម្បីអបអរសាទរ ទិវាបេតិកភណ្ឌអឺរ៉ុប នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញនូវសេចក្ដីជូនដំណឹង ដល់សាធារណជនជាតិនិងអន្តរជាតិ ឱ្យបានជ្រាបថា អភិរក្សដ្ឋានអង្គរសៀមរាបនិងបើកទ្វារឲ្យចូលទស្សនាវត្ថុសិល្បៈក្នុងអភិរក្សដ្ឋានអង្គរដោយសេរី នៅថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២២ខាងមុខនេះ។

កម្មវិធីចូលទស្សនាមានដូចខាងក្រោម៖

ពេលព្រឹក ចាប់ពីម៉ោង ០៨:០០ ដល់ម៉ោង ១១:៣០ នាទី។

ពេលរសៀល ចាប់ពីម៉ោង ០១:០០ ដល់ម៉ោង ០៤:០០ នាទី។

នាយកដ្ឋានសង្ឃឹមថា សាធារណៈជនជាតិនិងអន្តរជាតិទាំងអស់ អញ្ជើញចូលរួមទស្សនា វត្ថុសិល្បៈ ដោយក្ដីរីករាយ ដើម្បីស្វែងយល់អំពីសម្បត្តិបេតិកភណ្ឌជាតិខ្មែរ និងចូលរួមថែរក្សាទាំងអស់គ្នា៕KD

ព័ត៌មានពេញនិយម