Wednesday, December 11, 2024

រដ្ឋបាលខេត្តណែនាំឱ្យអាជ្ញាធរបើកយុទ្ធនាការធ្វើប្លង់ដីជូនពលរដ្ឋ!

ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារបានណែនាំឱ្យអាជ្ញាធរថ្នាក់ក្រោមបើកយុទ្ធនាការចុះធ្វើប្លង់ដីជូនប្រជាពលរដ្ឋ តាម អនុសាសន៍ ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

នៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២២នេះ ឱកាសអញ្ជើញចូលរួម ប្រកាសចូលកាន់ មុខតំណែង អភិបាលស្រុកឆែបលោកគីម រិទ្ធី អភិបាល ខេត្តព្រះវិហារបានថ្លែងថា ដីមានតែ២ទេគឺដីរដ្ឋ និងដីរបស់ប្រជាពលរដ្ឋ។ បើដីពលរដ្ឋសូមធ្វើប្លង់ឱ្យ ពួកគាត់ទៅកុំទុកអូសបន្លាយតទៅទៀត ។

ក្នុងន័យនេះ ក៏ យើងដឹងដែរថា ដីក្នុងដែន បរិស្ថាន មាន ដីតំបន់ អភិរក្ស ស្នូល អភិរក្សរបស់សហគមន៍ និង មានច្បាប់បរិស្ថាន។ការធ្វើប្លង់ដីជុនពលរដ្ឋ ក៏មិនចេះតែធ្វើតាមការនឹកឃើញនោះទេ ត្រូវ គិត ឱ្យ បាន គ្រប់ជ្រុងជ្រោយ។
ក្នុងនោះដែរអភិបាលខេត្តសូមឱ្យបញ្ចប់នូវវប្បធម៌អន្ដរាគមន៍ និង សូមបញ្ចប់ទៅ នូវអំពើ អានាធិបតេយ្យ ក្នុងដែនដីខេត្តព្រះវិហារ នឹងសូមលើកទឹកចិត្តឱ្យធ្វើអាជីវកម្មបែបស្របច្បាប់ បើ ស្របច្បាប់ខេត្ត មិនទុកឱ្យលើសពី២៤ម៉ោងនោះទេ ។លោកគីម រិទ្ធី បានបន្តថា ការតែងតាំងមុខ តំណែងអភិបាល ស្រុកឆែប នាថ្ងៃនេះ គឺ ស្រប តាមគោលការណ៍ច្បាប់ លិខិត បទដ្ឋានគតិយុត្ត និងជាតម្រូវការចាំបាច់ នៃសំណូម ពរការងារ បំពេញ មុខតំណែង នៅទំនេរ ។
លោកគីម រិទ្ធី ក៏សូមសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ និង សូមថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ កងកម្លាំង និងអាជ្ញាធរគ្រប់គ្រប់ថ្នាក់នៅទូទាំងស្រុក ដែលបានយកចិត្តទុកដាក់ខិតខំ ប្រឹងប្រែងរហូតសម្រេចបាននូវសមិទ្ធផលនានា ក្នុងស្រុក ជា ច្រើនទៀត។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានចេញអនុក្រឹត្យស្ដីពីការតែងតាំងលោក ឡង់ សុបិន អតីតអភិបាលរងស្រុកត្បែងមានជ័យ ជាអភិបាលស្រុកឆែប ជំនួសលោក សុខ សាន្តតារ៉ា ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះវិហារ ៕

ព័ត៌មានពេញនិយម