កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាជាមួយលោក François Marie Didier ប្រធានសហជីព SIAAP (Syndicat Interdépartemental pour l’Assainissement de l’Agglomeration Parisien) ដោយមានការចូលរួមពីលោក Francisque Vigouroux ប្រធានសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ (SIAVB) លោក Jean-Michel Bordes អគ្គនាយក SIAVB និងលោក Kim Srun Ang អនុប្រធានសមាគម AGERA ដើម្បីពិភាក្សាជាមួយសហជីព SIAAP ក្នុងចូលរួមគាំទ្របន្តទៀតក្នុងគម្រោង SDGERA ធ្វើយ៉ាងអាចដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកនៅរមណីយដ្ឋានអង្គរបានជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះ។
សូមបញ្ជាក់ថា សហជីព SIAAP ក៏ធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរជាតិអប្សរានាពេលកន្លងមក ក្នុងគម្រោងមួយចំនួនក្នុងក្រុងសៀមរាប និងក្នុងការសិក្សាធ្វើប្រព័ន្ធចម្រោះទឹកកខ្វក់គំរូនៅក្នុងតំបន់អង្គរ ក្នុងក្របខ័ណ្ឌនៃគម្រោង PAAGERA និងនៅក្នុងក្រុងសៀមរាបកន្លងមកដែរ៕KD