ខេត្តសៀមរាប៖ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលភារកិច្ចបញ្ជូនខ្លួនជនសង្ស័យចំនួន ៦ នាក់ក្នុងចំណោម ៧នាក់ និងជនត្រូវចោទម្នាក់ ពាក់ព័ន្ធទៅនឹងបទល្មើសពីរផ្សេងគ្នា ទៅកាន់មន្ទីរឃុំឃាំងខេត្តសៀមរាប តាមអំណាចដីការបង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរ អាំង សុភា អនុប្រធាន នៃសាលាដំបូងខេត្តសៀមរាប និង ចៅក្រមស៊ើបសួរ គង់ កូមិន្ទ អនុប្រធាន នៃសាលាដំបូងខេត្តសៀមរាប។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ចំនួន ០៧នាក់ ក្នុងនោះស្រីម្នាក់ ត្រូវបានចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ឲ្យឃុំខ្លួនតែ ០៦នាក់ប៉ុណ្ណោះ៖១.ឈ្មោះ សុខ រ៉ាវី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរៈ ដឹកម្ហូប ទីកន្លែងកំណើតភូមិសែសិន ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ទីលំនៅបច្ចុប្បន្នភូមិសែសិន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
២.ឈ្មោះ ផេង សុបញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរៈសិស្ស ទីកន្លែងកំណើតភូមិទឹកថ្លា ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ទីលំនៅបច្ចុប្បន្នភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
៣.ឈ្មោះ សឹង ដាវិន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរៈសិស្ស ទីកន្លែងកំណើតភូមិថ្មី ឃុំស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
៤.ឈ្មោះ វុត ពន្លឺ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរៈសិស្ស ទីកន្លែងកំណើតភូមិថ្មី ឃុំស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
៥.ឈ្មោះ ផុន សូរិកា ហៅ ហុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន ទីកន្លែងកំណើតភូមិដីឡូតិ៍ ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ទីលំនៅបច្ចុប្បន្នភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
៦.ឈ្មោះ សាញ់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរៈសិស្ស ទីកន្លែងកំណើតនិងទីលំនៅបច្ចុប្បន្នភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ពាក់ព័ន្ធនិងបទល្មើសជាត់ស្តែងករណីហិង្សាដែលចេតនាមានស្ថានទម្ងន់ទោស(បណ្ដាលឱ្យពិការភាពជាអចិន្ត្រៃយ៍ នៃជនរងគ្រោះ) កើតហេតុវេលាម៉ោង ២០ និង ២០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវកៅស៊ូ ភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
៧.ឈ្មោះ រ៉េត ណារិន ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរៈចុងភៅ ទីកន្លែងកំណើតភូមិដីឡូតិ៍ ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ទីលំនៅបច្ចុប្បន្នភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ជាអ្នកជិះខាងក្រោយមិនដឹងអីទេ មិនពាក់ពន្ធ័ និងត្រូវបានឯកឧត្តម ព្រះរាជអាជ្ញាអោយធានាត្រឡប់ទៅវិញ។
សូមជម្រាបជូនថា នៅវេលាម៉ោង២០ និង ២០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ មានករណីហិង្សាដែលចេតនាមានស្ថានទម្ងន់ទោស(បណ្ដាលឱ្យពិការភាពជាអចិន្ត្រៃយ៍ នៃជនរងគ្រោះ) នៅចំណុចផ្លូវកៅស៊ូ ភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ទៅលើជនរងគ្រោះចំនួន ០៣នាក់៖ ១.ឈ្មោះ រុន សំរេច ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិកំភេម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប រងរបួសជើងស្ដាំ(ធ្ងន់) ២.ឈ្មោះ ហឿន សាន្ត ភេទប្រុស អាយុ១៧ឆ្នាំ (ពុំមានរងរបួស), និងទី៣.ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ (ពុំមានរងរបួស) ទាំងពីរនាក់មានទីលំនៅភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ដែលអំពើនេះបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុម។
ក្រោយទទួលព័ត៌មានករណីខាងលើ កម្លាំងបណ្ដាប៉ុស្តិ៍ និងកម្លាំងប្រចាំបញ្ជាអធិការដ្ឋាននគរបាលស្រុកបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ សង្គ្រោះជនរងគ្រោះ និងបន្តការស្រាវជ្រាវ រហូតដល់វេលាម៉ោង២៣ និង០០នាទី បានប្រទះក្រុមក្មេងស្ទាវមានគ្នាប្រហែល២០នាក់ ជិះម៉ូតូប្រហែល ៨គ្រឿងតាមផ្លូវក្រវាត់ក្រុងពីតំបន់សង្កាត់ក្របីរៀលកាត់មកឃុំខ្នាតស្រុកពួកទិសដៅពីកើតមកលិចពេលជួបសមត្ថកិច្ចយើងពួកគេជិះកិច្ចខ្លួនហើយសមត្ថកិច្ចបានតាមទៅដល់តំបន់វត្តមេត្រីស្ថិតក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប និងឃាត់ខ្លួនបានក្រុមជនសង្ស័យដែលជាក្រុម (អូអំបិល OMB) ខេត្តបន្ទាយមានជ័យ និងក្រុមនៅក្នុងខេត្តសៀមរាប។
តាមការស្តាប់ចម្លើយជនសង្ស័យឈ្មោះ វុត ពន្លឺ, ឈ្មោះ សុខ រ៉ា វី, ឈ្មោះ រ៉េត ណារិន និងឈ្មោះ ផេង សុបញ្ញា ជាក្រុមអូអំបិក (OMB) ខេត្តបន្ទាយមានជ័យ បានសារភាពស្រដៀងគ្នាថា៖ នៅវេលាម៉ោង ១៧ និង ០០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ខ្លួននិងគូកនបាននាំគ្នាទៅកម្មវិធីខួបកំណើត ប៉ុន្តែដោយមិនទាន់ជុំគ្នា ឈ្មោះ ដា (មិនស្គាល់ត្រកូល) បាននាំពួកខ្លួនបើកម៉ូតូចេញក្រៅក្រុងសៀមរាប ចូលទឹកដីស្រុកពួក ជិតដល់កន្លែងកើតហេតុឈ្មោះ វុត ពន្លឺ ឈប់ម៉ូតូ ហើយប្តូរមកបើកឌុបឈ្មោះ ដា ប្រដាប់ដោយកាំផ្គាក់ ចំនួន ០១ដើម បើកប្រដេញទៅលើក្រុមជនរងគ្រោះបណ្តាលឱ្យដួល ហើយឈ្មោះ ដា ចុះពីលើម៉ូតូកាប់ទៅជនរងគ្រោះឈ្មោះ រុន សំរេច ចំនួន ០២កាំបិតផ្គាក់ ចំណែកឈ្មោះ ផេង សុបញ្ញា ប្រដាប់ដោយដុំថ្មគប់ទៅលើជនរងគ្រោះបន្ថែម។
តាមការស្តាប់ចម្លើយជនសង្ស័យឈ្មោះសឹង ដាវិន និងឈ្មោះសាញ់ សីហា ក្រុមខេត្តសៀមរាប បានសារភាពថា៖ នៅពេលធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ គឺឈ្មោះ សឹង ដាវិន បើកម៉ូតូឌុបឈ្មោះ សាញ់ សីហា ប្រដាប់ដោយកាំបិតផ្គាក់ចំនួន ០១ដើម ចំណែកឈ្មោះ វុត ពន្លឺ និងឈ្មោះ ដា ប្រដាប់ដោយកាំបិតផ្គាក់ចំនួន ០១ រីឯកាំបិតខ្វែងគឺបក្សខ្លួនផ្សេងទៀតមិនស្គាល់ឈ្មោះជាអ្នកកាន់។ ពេលកាប់ទៅលើជនរងគ្រោះហើយពួកខ្លួនត្រឡប់ទៅផឹកស៊ីនៅក្នុងកម្មវិធីខួបកំណើតនៅក្នុងក្រុសៀមរាបវិញ លុះដល់ម៉ោង ២២ និង ០០នាទី ទើបចប់កម្មវិធី ពួកខ្លួននាំគ្នាបើកម៉ូតូឆ្លងកាត់ផ្លូវក្រវ៉ាត់ក្រុង ចូលទឹកដីស្រុកពួក ក៏ត្រូវមត្ថកិច្ចហៅឱ្យឈប់ តែពួកខ្លួនព្យាយាមបើកម៉ូតូគេចខ្លួន ដល់ចំណុចផ្លូវទល់ ក្នុងព្រៃរនាម ស្ថិតក្នុងភូមិពាមតាអួរ ស្រុកពួក ខេត្តសៀមរាបទើបសមត្ថឃាត់ខ្លួនពួកគេបាន រួមទាំងវត្ថុតាង។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដករហូតវត្ថុតាងបាន ម៉ូតូចំនួន ០៣គ្រឿង, ទូរស័ព្ទ ចំនួន ០៣គ្រឿង, កាំបិតផ្គាក់ ចំនួន ០១ដើម និងកាំបិតខ្វែវ ចំនួន ០១ដើម។
ដោយឡែកកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ឈិត ឆើត (ហៅ ប៉ក់) ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កសិករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងព្រៃ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ពាក់ពន្ធ័ករណី ប៉ុនប៉ងឃាតកម្ម ដែលកើតហេតុកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ៣០នាទី នៅចំណុចមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងព្រៃ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ទឹម ចាំ ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរ កសិករ ទីលំនៅភូមិត្រពាំងព្រៃ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះបានអោយសមត្ថកិច្ចដឹងថា កាលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង ០០នាទី ខ្លួនបានចូលគេងដូចសព្វដង។ លុះដល់វេលាម៉ោង ២៣ និង ៣០នាទី ខ្លួនបានលឺសំឡេងសំរឹបជើងនៅខាងមុខផ្ទះ ខ្លួនស្មានតែប្តីដើរមកពីផឹកវិញ ក៏បានបើកទ្វារចេញទៅមើល ស្រាប់តែឃើញឈ្មោះ ឈុត ឆើត ឈរនៅមុខផ្ទះដោយដៃមានកាន់កាំបិតមួយ ។ ពេលនោះឈ្មោះ ឈុត ឆើត ឃើញខ្លួន ក៏បានស្ទុះមកចាប់ដៃខ្លួនជាប់ ហើយយកកាំបិតមកអាករផ្នែកខាងស្តាំបណ្តាលអោយរយះប្រហែល ០,៧សម ភ្លាមនោះខ្លួនបានរើបម្រាស់គេចចេញ បណ្តោយអោយដួលនឹងដីរលាត់ដៃជើង។បន្ទាប់មកខ្លួនក៏រត់ទៅផ្ទះឪពុកដែលនៅក្បែរនោះអោយជួយ ។ ពេលទៅដល់ឪពុកបានបើកទ្វារផ្ទះ ខ្លួនក៏រត់ចូលក្នុងរួចបិតទ្វារ តែឈ្មោះ ឈុត ឆើត បានបន្តកាប់របងផ្ទះឪពុកខ្លួនទៀត ។ បានបន្តិចក្រោយមក ក៏ឃើញសមត្ថកិច្ចទៅដល់ ហើយឈ្មោះ ឈុត ឆើត ក៏គេចខ្លួនបាត់ ។ ក្រោយទទួលបានសេចក្ដីរាយការណ៍ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុពិនិត្យស្រាវជ្រាវ រហូតនាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមដើម្បីសួរនាំ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឈុត ឆើត (ហៅ ប៉ក់) បានឆ្លើយសារភាពថា រូបគេពិតជាបានសកម្មភាពយកកាំបិតព្រាអារកចង់សម្លាប់ជនរងគ្រោះខាងលើប្រាកដមែន ដោយសារស្រវឹងហើយនឹកឃើញខឹងភ្លាមដែលជនរងគ្រោះធ្លាប់បំបែកបំបាក់គ្រួសារ (ប្តីប្រពន្ធ) របស់ខ្លួន ។ ក្នុងព្រឹត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបាន កាំបិតព្រាដងដែក ប្រវែង ៣២សម និងធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ ហើយជាលទ្ធផល “អវិជ្ជមាន”៕KD