ខេត្តសៀមរាប៖ នៅព្រលប់ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2024 នេះ លោកវរសេនីយ៍ទោ ឈិត ឆាត នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់មកកាន់ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី តាមទូរសព្ទឲ្យដឹងថា កំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការនៅថ្ងៃស្អែកនេះហើយ បន្ទាប់ពីអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងបានឃាត់ខ្លួន និងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំពោះនារី វ័យ 26 ឆ្នាំម្នាក់ មានឈ្មោះ រ៉េន ចន្ធា រស់នៅភូមិប្រាំមួយ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដែលបើកបររថយន្ត Toyota CAMERY Hybrid ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-2086 មិនប្រកាន់ស្តាំ មានទិសដៅពីកើតទៅលិច ទៅបុកម៉ូតូម៉ាក Honda Dream C125 ផលិតឆ្នាំ 2027 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1W-9824 បណ្តាលអោយ ស្លាប់អ្នកបើកបរម៉ូតូម្នាក់ មានឈ្មោះ សុខ វាសនា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរមានទិសដៅពីលិចទៅកើត មិនមានពាក់មួកសុខវត្តិភាព លើផ្លវជាតិ 6 ត្រង់ចន្លោះបង្គោលគីឡូលេខ 301-302 ស្ថិតនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីវេលាម៉ោង 20 និង 18 នាទី ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។ នៅរសៀលថ្ងៃដដែលនេះ លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានប្រាប់មកកាន់អង្គភាពសារព័ត៌មានគូលែនដេលី ថាកាលពីវេលាម៉ោង 20 និង 18 នាទី ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លវជាតិ 6 ចំណុចចន្លោះបង្គោលគីឡូលេខ 301-302 ស្ថិតក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយរថយន្ត១គ្រឿងម៉ាក Toyota CAMERY Hybrid ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-2086 បើកបរដោយឈ្មោះ រ៉េន ចន្ធា ភេទស្រី អាយុ 26 ឆ្នាំ នៅភូមិប្រាំមួយ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង បើកបរមានទិសដៅពីកើតទៅលិច បុកម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីម សេ125 (017) ពណ៍ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1W-9824 បើកបរដោយឈ្មោះ សុខ វាសនា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរមានទិសដៅពីលិចទៅកើត(អត់ពាក់មួកសុខវត្តិភាព)។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា មូលហេតុដែលមានគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះគឺ មកពីរថយន្តបើកបរមិនប្រកាន់ស្តាំ ហើយបណ្តាលអោយ ស្លាប់អ្នកបើកបរម៉ូតូ ១នាក់ ខូចខាតម៉ូតូ១គ្រឿងធ្ងន់ និងរថយន្ត១គ្រឿងធ្ងន់។ បច្ចុប្បន្នវត្ថុតាងត្រូវបានរក្សាទុកនៅ អធិការរដ្ឋាននគរបាលស្រុកប្រាសាទបាគង ចំណែក សំណុំរឿង និង នារីដែលជាអ្នកបើកបររថយន្តខាងលើត្រូវបានបញ្ជូនទៅកាន់ស្នងការរដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី រីឯសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕KD