Friday, October 11, 2024

ស្ត្រីម្នាក់ទៅទារលុយគេដែលជំពាក់ប្ដី ត្រូវបានបុរសជាកូនដំណុល យកកាំបិតផ្គាក់កាប់សម្លាប់យ៉ាងព្រៃផ្សៃ

ខេត្តកណ្ដាល៖ ស្ត្រីម្នាក់ទៅទារលុយចំនួន៣៦មុឺនរៀលគេដែលជំពាក់ប្ដីថ្លៃឈ្នួលធ្វើការងារជាងដែក ក៍ត្រូវបានបុរសដែលជំពាក់លុយនោះ យកកាំបិតផ្គាក់ផ្លែដែកដងឈើ មានប្រវែង ៦៦ សង់ទីម៉ែត្រ កាប់បណ្ដាលឱ្យស្លាប់យ៉ាងព្រៃផ្សៃក្នុងប្លុកឈាម នៅចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល កាលពីវេលាម៉ោង ១៧ និង ៣៥នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។ ប្រភពថា ស្ត្រីរងគ្រោះដែលស្លាប់នោះមានឈ្មោះ ហាន មី ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ចំណែកឯជនសង្ស័យ មានឈ្មោះ ឡុង ឈាវ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅកន្លែងកើតហេតុ។

ប្រភពបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានទៅផ្ទះជនសង្ស័យដើម្បីទារលុយពីជនសង្ស័យដែលកន្លងមកប្តីរបស់ជនរងគ្រោះបានធ្វើការងារជាងដែកជាមួយជនសង្ស័យ ចំនួន៣៦មុឺនរៀលនៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុឈ្មោះ ឈ្មោះ ហាន មី ជនរងគ្រោះបានមកសួរនាំរឿងលុយដែលជំពាក់ប្តីរបស់ខ្លួនចំនួន៣៦មុឺនរៀលនោះ ជនសង្ស័យឆ្លើយថាមិនទាន់មានលុយទេ ចាំបើកប្រាក់ខែសិន ពេលនោះក៏បានទាក់ពាក្យសម្តីគ្នាហើយជនសង្ស័យក៏បានយកកាំបិតផ្គាក់មកកាប់ទៅលើជនរងគ្រោះត្រូវចំសៀតផ្កា បណ្តាលឱ្យស្លាប់តែម្តងពេលធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគប់ជ្រុងគេចខ្លួនចេញពីផ្ទះតែម្តង។

ប្រភពបញ្ជាក់ថា នៅកន្លែងកើតហេតុសមត្ថកិច្ចជំនាញ បានរកឃើញ វត្ថុតាងកាំបិតផ្គាក់ ០១ ផ្លែដែក ដងឈើ មានប្រវែង ៦៦សង់ទីម៉ែត្រ ហើយបានធ្វើការពិនិត្យយ៉ាងម៉ត់ចត់ សពជនរងគ្រោះប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី និងដាក់កម្លាំងស្រាវជ្រាវស្វែងរកជនសង្ស័យបានរត់គេចខ្លួនដើម្បីចាត់ការតាមនីតិវិធី។

ប្រភពបញ្ជាក់បន្ថែមថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានប្រាប់អ្នកយកព័ត៌មានថា ឯកឧត្តមបានបញ្ជាឲ្យតាមចាប់ខ្លួន ជនដៃដល់ដែលទាញកាំបិទផ្គាក់កាប់សម្លាប់ស្ត្រីជាម្ចាស់លុយ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយស្ត្រីនោះទៅតាមទារលុយដល់ផ្ទះនោះហើយ៕KD

ព័ត៌មានពេញនិយម