Monday, September 16, 2024

លោកវរសេនីយ៍ទោ ប្រាក់ វណ្ណ: ដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសៀមរាប ល្បាត បង្ក្រាប ឃាត់បានជនសង្ស័យ ២នាក់ រួមជាមួយគ្រឿងញៀន និងសម្ភារៈវត្ថុតាងមួយចំនួន

ខេត្តសៀមរាប៖ អនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ប្រាក់ វណ្ណ: មេបញ្ជការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសៀមរាប បានធ្វើការល្បាតក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ ក្នុងការល្បាតនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន០២នាក់ នៅចំណុចខាងលើ និងបានចាប់យកវត្ថុតាងនិងសម្ភារៈ ពាក់ព័ន្ធគ្រឿងញៀន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៦កញ្ចប់ ទម្ងន់ ១២៤,៣៧ ក្រាម( ថ្លឹងទាំងសំបក), ម្សៅក្រាមពណ៌ផ្កាឈូកចំនួន០១កញ្ចប់ទម្ងន់០,៧៩ក្រាម (ថ្លឹងទាំងសំបក), ថ្នាំញៀនប្រភេទម្សៅម៉ត់ពណ៌ស(K) ចំនួន០៣កញ្ចប់ទម្ងន់៧,៩៩ក្រាម (ថ្លឹងទាំងសំបក), ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀន០១គឿង ទូរសព្ទដៃ០២គ្រឿង ម៉ូតូចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕KD

ព័ត៌មានពេញនិយម