Saturday, November 23, 2024

ឱសថស្ថាន ឈ្មោះ សុខ រក្សា របស់លោកស្រី ប៊ី សុភាដា ដែលមិនមានលិខិតអនុញ្ញាត ត្រូវបានសមត្ថកិច្ចចុះបិទ

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា និងតាមការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ បានចុះផ្អាកសកម្មភាពឱសថស្ថាន ឈ្មោះ សុខ រក្សា ស្ថិតនៅផ្ទះលេខ២២៣Eo ផ្លូវចោមចៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់លោកស្រី ប៊ី សុភាដា ដែលមិនមានលិខិតអនុញ្ញាត។ សមត្ថកិច្ចបញ្ជាក់ជូនផងដែរថា ក្រុមការងារបានអនុវត្តសេចក្តីសម្រេចស្តីពីការផ្អាកសកម្មភាពឱសថស្ថាន សុខ រក្សា លេខ២៨៧/ ២៤ រ.ប ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងបានប្រគល់ឱ្យម្ចាស់ឱសថស្ថានមួយច្បាប់។ ហើយលោកស្រី ប៊ី សុភាដា ត្រូវផ្អាកសកម្មភាពចែកចាយឱសថ សម្ភារៈបរិក្ខាពេទ្យ ឬគ្រឿងសំអាងចាប់ពីពេល នេះតទៅរហូតដល់មានការអនុញ្ញាត្ត ករណីនៅតែបន្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។សមត្ថកិច្ចបញ្ជាក់បន្ថែមថា ការចុះពិនិត្យ និងបិទកន្លែងមិនមានច្បាប់អនុញ្ញាត គឺនឹងធ្វើឡើងជាបន្តបន្ទាប់៕KD

ប្រភព៖ ក្រសួងសុខាភិបាល

ព័ត៌មានពេញនិយម