រាជធានីភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយទំនើបកើនឡើង បង្កើតឱ្យមានការប្រកួតប្រជែង ជាមួយវិបត្តិហិរញ្ញវត្ថុ ការធ្លាក់ចុះនៃចំណូលពាណិជ្ជកម្ម និងភាពសម្បូណ៌បែបនៃខ្លឹមសារ និងមធ្យោបាយទទួលព័ត៌មានរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលនិងទំនើប ជាដើមចមនៃការធ្លាក់ចុះនៃប្រព័ន្ធផ្សព្វផ្សាយបុរាណដូចជាកាសែត វិទ្យុ និងទូរទស្សន៍។ ការថ្លែងបែបនេះធ្វើឡើងក្នុងអំឡុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធខួប ១០ ឆ្នាំ នៃការបង្កើតកាសែតខ្មែរ ថាមស៍ កាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍បន្តថា រហូតមកដល់ពេលនេះ សារព័ត៌មានបោះពុម្ពជាភាសាអង់គ្លេសមានតែមួយគត់ក្រោយកាសែតភ្នំពេញ ប៉ុស្តិ៍ភាសាខ្មែរនិងអង់គ្លេសប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ និងបន្តការផ្សព្វផ្សាយរបស់ខ្លួននៅលើអនឡាញ។
ឯកឧត្តម នេត្រ ភក្រ្តា មានប្រសាសន៍បញ្ជាក់ថា ការធ្វើសមាហរណកម្ម និងបរិវត្តកម្មក្នុងបរិបទឌីជីថលសម្រាប់ប្រព័ន្ធផ្សព្វផ្សាយបរុាណជាភាពចាំបាច់ រួមជាមួយការបង្កើនគុណភាពព័ត៌មាន គុណភាពវិជ្ជាជីវៈដើម្បីប្រសិទ្ធភាពនៃការប្រកួតប្រជែង និងបន្ស៊ាំនឹងការប្រែប្រួលនៃបច្ចេកវិទ្យា៕KD
សំណេរ៖ (ឯ.ឧ) Neth Pheaktra នេត្រ ភក្ត្រារូបភាព៖ ខ្មែរថាមស៍