ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡា ចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ត្រូវបានសម្រចពន្យាពេល នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។
ក្រសួងបញ្ជាក់ថា ដើម្បីបញ្ជៀសការរំខាននានា ដល់កិច្ចប្រជុំ ព្រឹត្តិការណ៍កីឡាជាតិ ពិធីបុណ្យជាតិ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងជាពិសេសទុកឱកាសឱ្យបេក្ខជន មានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀនសូត្រ សម្រាប់ត្រៀមប្រឡងផងនោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ដែលគ្រោងរៀបចំនៅថ្ងៃទី២១ និងទី២២ ខែវិច្ឆិកាឆ្នាំ ២០២២ ត្រូវលើកទៅថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២វិញ។
ក្រសួងបានសូមឲ្យមន្ទីរអប់រំ យុវជននិងកីឡា រាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកសិក្សា មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស ទទួលជ្រាបជាព័ត៌មាននិងត្រៀមលក្ខណៈ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕KD