ខេត្តសៀមរាប៖ ក្នុងសប្ដាហ៍ទី១ ថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ នៃខែឧសភា ឆ្នាំ២០២៤ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់កម្រៃ ក្នុងដំណើរការសាងសង់លំនៅដ្ឋាន ក៏ដូចជាសំណង់ឧបសម្ព័ន្ធផ្សេងៗទៀត ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា បានចំនួន ១៤៧ករណី ដែលធ្លាប់ទទួលបានការអនុញ្ញាតកន្លងមក ដូចខាងក្រោម៖
១. ក្រុងសៀមរាប ចំនួន៤២ករណី
២. ស្រុកប្រាសាទបាគង ចំនួន១២ករណី
៣. ស្រុកបន្ទាយស្រី ចំនួន៣០ករណី
៤. ស្រុកពួក ចំនួន៣១ករណី
៥. ស្រុកអង្គរធំ ចំនួន២៧ករណី
៦. ស្រុកស្វាយលើ ចំនួន០៥ករណី
សូមបញ្ជាក់ជូនផងដែរថា ក្នុងចំណោម ១៤៧ករណី មាន៨៩ករណី សាងសង់ត្រឹមត្រូវតាមការអនុញ្ញាត មាន ៥៧ករណី មិនទាន់សាងសង់នៅឡើយ និងសាងសង់ពុំត្រឹមត្រូវតាមការអនុញ្ញាត មាន ០១ករណី មានឈ្មោះ លន់ រ៉ាវី នៅភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។
ករណីដែលប្រជាពលរដ្ឋសាងសង់ពុំត្រឹមត្រូវតាមការអនុញ្ញាត ក្រុមការងារបានសម្របសម្រួលឱ្យពួកគាត់កែប្រែ ឡើងវិញទៅតាមខ្លឹមសារ នៃការអនុញ្ញាត និងកិច្ចសន្យាដែលបានព្រមព្រៀងជាមួយនឹងអាជ្ញាធរជាតិអប្សរា៕KD
អត្ថបទនិងរូបភាព៖ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍