Thursday, April 10, 2025

គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ធ្វើសេចក្ដីអំពាវនាវ ៩ ចំណុច

ភ្នំពេញ៖ ដើម្បីបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នោះ។ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញលិខិតធ្វើសេចក្ដីអំពាវនាវ ជូនដល់សាធារណៈជន ដែលប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោគ តាមវិធាន៩ ចំណុច ឱ្យបានខ្ជាប់ខ្ជួន។

លិខិតរំលឹកថា សូមចងចាំជានិច្ច នៅអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា«ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។

សូមបញ្ជាក់ លិខិតសេចក្ដីអំពាវនាវនេះ ធ្វើឡើងនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២៕KD

ព័ត៌មានពេញនិយម