Saturday, November 23, 2024

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.) ចេញសេចក្តីជូនដំណឹង ឲ្យសាធារណជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នក្នុងការលក់ ទិញ ជួល ឬចូលរួមធ្វើអាជីវកម្ម ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណទាំង ០៧

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤កន្លងទៅនេះ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.) ចេញនូវសេចក្តីជូនដំណឹង ពីការធ្វើបច្ចុប្បន្នភាពសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ស្តីពីឈ្មោះក្រុមហ៊ុន/គម្រោងដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប.ចំនួន៧ដូចជា៖ ១)-ក្រុមហ៊ុន ដែនដី អង្គរ អិមផាយអី ឯ.ក គម្រោង “ដែនដី អាណាចក្រអង្គរ” ទីតាំងគម្រោង ភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

២)-ក្រុមហ៊ុន ខេភី រៀល អ៊ីស្ទេត ឯ.ក គម្រោង “ដីឡូត៍ ម៉ន ដានី” ទីតាំងគម្រោង ភូមិច្បារអំពៅ ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត។

៣)-ក្រុមហ៊ុន កំពត អេមផាយ ផាក ឌីវេឡុបម៉ិន ឯ.ក គម្រោង “កំពតរីវើផាក” ទីតាំងគម្រោង ភូមិអន្លង់គគី ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

៤)-ក្រុមហ៊ុន កំពត ហ្គ្រីនលែន ប្រជីធី ឯ.ក គម្រោង “ចំការលំហែកាយ” ទីតាំងគម្រោង ភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

៥)-ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ឯ.ក គម្រោង “ដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង” ទីតាំងគម្រោង ភូមិប្រស្មីប ឃុំប្រស្មីប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

៦)-ក្រុមហ៊ុន ដាប់បិល ណាញ ឯ.ក គម្រោង “មរតកទំព័រមាស” ទីតាំងគម្រោង ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

៧)-ក្រុមហ៊ុន វិចិត្រ ដារ៉ា អេនធើប្រាយ ឯ.ក គម្រោង “បុរី រីស៊ត មណ្ឌលគិរី” ទីតាំងគម្រោង ភូមិពូក្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.) ឲ្យសាធារណជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នក្នុងការលក់ ទិញ ជួល ឬចូលរួមធ្វើអាជីវកម្ម ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណទាំង ០៧ ខាងលើ ដែលអាចធ្វើឱ្យខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ ដូចជាពុំអាចធ្វើការផ្ទេរកម្មសិទ្ធិជាដើម។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.)បញ្ជាក់ថា សាធារណជន និងបុគ្គលពាក់ព័ន្ធនឹងវិស័យអាជីវកម្មអភិវឌ្ឍ ដីឡូត៍ទាំងអស់ ជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕KD

 

ព័ត៌មានពេញនិយម