Saturday, November 23, 2024

ក្នុងសប្ដាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យទីតាំងស្នើសុំជួសជុល និងសាងសង់តូចតាចរបស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរ សរុបចំនួន១២៤ករណី

ខេត្តសៀមរាប៖ ក្នុងសប្ដាហ៍ទី៣ ដោយចាប់ពីថ្ងៃ១៥ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកស្រុកចាស់ បានសរុបចំនួន១២៤ករណី ក្នុងនោះអនុញ្ញាតដោយច្បាប់ធំ ចំនួន៣១ករណី និងអនុញ្ញាតដោយក្រុមការងារសហគមន៍ចំនួន៩៣ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖

១. ក្រុងសៀមរាប ចំនួន៥៦ករណី

២. ស្រុកប្រាសាទបាគង ចំនួន១៥ករណី

៣. ស្រុកបន្ទាយស្រី ចំនួន២៦ករណី

៤. ស្រុកពួក ចំនួន១៣ករណី

៥. ស្រុកអង្គរធំ ចំនួន១៤ករណី

 

សូមបញ្ជាក់ផងដែរថា ក្នុងចំណោម ១២៤ករណី មាន៦៧ករណី បានសាងសង់ត្រឹមត្រូវតាមការអនុញ្ញាត និង ៥៦ករណី មិនទាន់សាងសង់នៅឡើយ។ ក្នុងនោះមានករណីសាងសង់ពុំត្រឹមត្រូវ តាមការអនុញ្ញាត ចំនួន០១ករណី គឺ អ្នកស្រី លួស វាន នៅភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។

ចំពោះករណីដែលប្រជាពលរដ្ឋសាងសង់ពុំត្រឹមត្រូវ តាមការអនុញ្ញាតក្រុមការងារបានពន្យល់ និងណែនាំឱ្យពួកគាត់កែប្រែឡើងវិញទៅតាមខ្លឹមសារ នៃការអនុញ្ញាត និងកិច្ចសន្យាដែលបានព្រមព្រៀងជាមួយនឹងអាជ្ញាធរជាតិអប្សរា៕KD

ព័ត៌មានពេញនិយម