Friday, November 22, 2024

មេបញ្ជាការ និង មេបញ្ជាការរង កងការពារព្រំដែនគោកលេខ ៥០៣ សង្ស័យបើកដៃឱ្យឈ្មួញនាំទំនិញគេចពន្ធចេញចូលទាំងយប់ទាំងថ្ងៃ តាមច្រករបៀងអូរបីជាន់ និង ច្រករបៀងតំបន់៥ ផ្គើនអនុសាសន៍ថ្នាក់ដឹកនាំ និងធ្វើឱ្យបាត់បង់ចំណូលចូលរដ្ឋ 

ខេត្តបន្ទាយមានជ័យ៖ នៅច្រករបៀងអូរបីជាន់ និងប្រករបៀងតំបន់៥ ដែលគ្រប់ដោយយោធាកងការពារព្រំដែនគោកលេខ ៥០៣ ចំណុះឲ្យយោធភូមិភាគទី៥ ក្រោមការដឹកនាំរបស់ លោកវរៈសេនីយ៍ទោ រឿន សារិត ជាមេបញ្ជាការ និងលោកវរសេនីយ៍ទោ អ៊ុន ចាន់ មេបញ្ជាការរង សង្ស័យថាបានបើកដៃឲ្យឈ្មួញនាំទំនិញចេញចូលដោយខុសច្បាប់ទាំងថ្ងៃទាំងយប់ នៅភូមិអូរបីជាន់ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ផ្គើនអនុសាសន៍ថ្នាក់ដឹកនាំ និងធ្វើឱ្យបាត់បង់ចំណូលចូលរដ្ឋ។ ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីវេលាម៉ោង ២៣ និង ០០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ក្រុមការងារសារព័ត៌មាន បានចុះផ្ដិតយករូបភាពនិងវីដេអូជាក់ស្ដែង បានឃើញក្រុមឈ្មួញទំនិញគេចពន្ធដឹកតាមរថយន្តសាំយ៉ុង ឬ នីសាន់ ដឹកចេញពីច្រករបៀងអូរបីជាន់និងច្រករបៀងតំបន់៥ បានឆ្លងកាត់កុងត្រូលជជុះគយច្របឹងត្រកួន ដែលបានដាក់ជាប្រចាំការនៅទីនោះ និងច្រកព្រៃចាន់ផងដែរ។

ប្រភពដដែលបន្ត តើ ឧត្តមសេនីយ៍ឯក ឯក សំអូន ជាខ្នងបង្អែក របស់លោក រឿន សារិទ្ធ មេបញ្ជាការ និងលោក អ៊ុន ចាន់ មេបញ្ជាការង ឬ? បានជាលោក រឿន សារិត និងលោក អ៊ុនចាន់ បើកដៃឲ្យក្រុមឈ្មួញនាំទំនិញគ្រប់ប្រភេទចេញពីថៃចូលមកកម្ពុជាទាំងថ្ងៃទាំងយប់ ដោយមិនខ្លាចញញើតច្បាប់ ហើយផ្គើនទៅនិងអនុសាសន៍ប្រមុខថ្នាក់ដឹកនាំសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា យ៉ាងដូច្នេះ?

ប្រជាពលរដ្ឋជឿជាក់ថា ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយុទ្ធភូមិភាគទី៥ មិនមែនជាខ្នងបង្អែករបស់លោក រឿន សារិត និងលោក អ៊ុន ចាន់ ឡើយ។ ហើយសង្ឃឹមថា ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះកងកម្លាំងក្រោមឱវាទ ទាំងឡាយណា ដែលល្មើសច្បាប់ បើកច្រករបៀង ឃុបឃិតឲ្យឈ្មួញនាំទំនិញចេញពីរថៃចូលមកកម្ពុជាតាមច្រករបៀងខុសច្បាប់ទាំងនោះជាក់ជាមិនខាន។

សូមរំលឹកជូនផងដែរថា កាលពីថ្ងៃទី ៣ តុលា ឆ្នាំ២០២៣ កន្លងទៅ ឯកឧត្តមអភិសន្តិបណ្ឌិត សុ ខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋកម្ពុជា បានចេញលិខិតជូនអភិបាល នៃគណៈអភិបាលខេត្ត ដែលមានព្រំប្រទល់ជាប់ នឹងប្រទេសជិតខាង ត្រូវឲ្យបិទច្រករបៀងខុសច្បាប់ទាំងអស់ ព្រោះលោកយល់ឃើញថា មានភាពមិនប្រក្រតីលួចលាក់បើកដំណើរការច្រករបៀងខុសច្បាប់ ធ្វើឲ្យជ:ឥទ្ធិពលមិនល្អ ដល់ស្ថេរភាពសេដ្ឋកិច្ច និងខាតបង់ថវិកាពីការប្រមូលពន្ធចូលរដ្ឋទៀតផង៕KD

ព័ត៌មានពេញនិយម