Sunday, November 24, 2024

ជនជាតិ អ៊ុយក្រែន ម្នាក់ ស្លាប់ នៅក្នុង អាផាតាមិន ឡូយ៉ាល់ អង្គរ ( Loyal Angkor Apartment ) កណ្ដាលក្រុងសៀមរាប

ខេត្តសៀមរាប៖ ជនជាតិ អ៊ុយក្រែន ម្នាក់មានឈ្មោះ BOBK/VOVK AHHA HANNA ភេទស្រី អាយុ ៨៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ FY០៧៨៦០៣ មុខរបរ គ្មាន បានស្លាប់ក្នុង អាផាតាមិន ឡូយ៉ាល់ អង្គរ ( Loyal Angkor Apartment ) ដែលស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង ០៨ និង ០០នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមការឲ្យដឹងពីសមត្ថកិច្ច មកកាន់ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី នៅរសៀលថ្ងៃដដែល។  សមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុ ឈ្មោះ BOBK/VOVK HIHA/NINA ភេទស្រី អាយុ៤៥ ឆ្នាំ ជនជាតិ អ៊ុយក្រែន កាន់លិខិតឆ្លងដែនលេខ FF០៩៩២៣០ ស្នាក់នៅទីតាំងកើតហេតុខាងលើ បានអះអាងត្រូវជាកូនបង្កើតរបស់សព ឲ្យដឹងថា «ខ្ញុំនិងម្ដាយបានចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីខែឧសភា ឆ្នាំ២០២៣ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប និងបានជួលបន្ទប់ស្នាក់នៅក្នុងទីតាំងកើតហេតុខាងលើ អំឡុងពេលរស់នៅ ខ្ញុំបានសង្កេតឃើញថាគាត់(សព) ពុំដែលមានបញ្ហាអ្វីនោះទេ លុះដល់ខែកុម្ភះ ឆ្នាំ២០២៤ គាត់ចាប់ផ្តើមមានអាការៈ ក្អក ហត់ អស់កម្លាំង ពេលនោះខ្ញុំក៏បានទាក់ទងទៅគ្រូពេទ្យមើលថែទាំតាមផ្ទះឲ្យមកជួយពិនិត្យព្យាបាលនៅក្នុងបន្ទប់អាផាតមិនតែម្តង រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ គាត់ចាប់ផ្តើមមានអាការៈកាន់តែខ្សោយខ្លាំងទៅៗ សម្រាកនៅតែលើគ្រែ មិនញាំអាហារបាន មិនអាចដើរចេញចូលក្រៅបន្ទប់បានដូចមុន រហូតដល់វេលាម៉ោង០៨:០០នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ គាត់ក៏បានស្លាប់»។សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ ជំនាញសន្និដ្ឋានបានថា ស្ត្រីជនជាតិអ៊ុយក្រែនខាងលើស្លាប់ដោយសារ ជរាពាធ។ បច្ចុប្បន្នសាកសពបានយកទៅរក្សាទុកបណ្ដោះអាសន្ននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីរង់ចាំការសម្រេចរបស់ស្ថានទូតសាមី៕KD

ព័ត៌មានពេញនិយម