Sunday, November 24, 2024

ទេសចរជនជាតិ បារាំងម្នាក់ ស្នាក់នៅ Blossoming Romduol Boutique មានអាការៈមិនស្រួលខ្លួន ក៍ទៅពិនិត្យសុខភាពនៅមន្ទីសម្រាកព្យាបាល រស្មីសោភា មិនធូរស្រាល បានបន្តទៅពិនិត្យនៅមន្ទីរពហុព្យាបាល អង្គរសង់តេ និងបានស្លាប់នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ក្រោយអំឡុងពេលរងចាំឡើងយន្តហោះត្រឡប់ទៅស្រុកវិញ

ខេត្តសៀមរាប៖ បុរសអ្នកទេសចរណ៍ជនជាតិ បារាំងម្នាក់ ស្នាក់នៅ Blossoming Romduol Boutique ជាមួយ មានអាការៈមិនស្រួលខ្លួន ក៍ទៅពិនិត្យសុខភាពនៅមន្ទីសម្រាកព្យាបាល រស្មីសោភា តែមិនធូរស្រាល ក៍បានទៅពិនិត្យសុខភាពនៅមន្ទីរពហុព្យាបាលអង្គរសង់តេ ក្រោយមកអំឡុងពេលរងចាំឡើងយន្តហោះត្រឡប់ទៅស្រុកវិញ គាត់មានអាការៈមិនស្រួលខ្លាំង ក៍យកទៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដែលស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែក្រុងសៀមរាប ខេត្តសៀមរាប និងបានទទួលការសង្គ្រោះ ៤ ម៉ោង ទើបស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ២០ និង ០៨ នាទី ថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០២៤។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សាកសពឈ្មោះ RAFFIN JEAN-JACQUES,RAYMOND ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិ បារាំង កាន់លិខិតឆ្លងដែនលេខ ១៨FF៥៤១៦៧ មុខរបរ ទេសចរ ស្នាក់នៅបណ្ដោះអាសន្ន បូទិក ប្លូសឹមុីងរំដួល (Blossoming Romduol Boutique) ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ប្រភពដដែលបានបន្តថា ឈ្មោះ BRETON LAURENCE SOLANGE ភេទស្រី ជនជាតិបារាំង ត្រូវជាមិត្តស្រីរបស់សពបានឲ្យដឹងថា ខ្ញុំបានរស់នៅជុំជាមួយគាត់(សព)ដូចប្ដីប្រពន្ធអស់រយៈពេល០៣ឆ្នាំមកហើយ (អត់មានសំបុត្រអាពាហ៍ពិពាហ៍) អំឡុងពេលរស់នៅជុំគ្នានាងខ្ញុំបានដឹងថាគាត់មានជំងឺប្រចាំកាយតែងតែប្រើប្រាស់ថ្នាំជាប្រចាំ លុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ពួកខ្ញុំបានចូលមកប្រទេសកម្ពុជាតាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរក្នុងគោលបំណងដើម្បីមកដើរកម្សាន្ត និងបានស្នាក់នៅ Blossoming Romduol Boutique ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ គាត់មានអាការៈមិនស្រួលខ្លួនហើយនាងខ្ញុំបានជូនគាត់ទៅពិនិត្យសុខភាពនៅមន្ទីសម្រាកព្យាបាលរស្មីសោភា ហើយគ្រូពេទ្យក៏បានចេញវេជ្ជបញ្ជា ព្រមទាំងឱ្យថ្នាំមួយចំនួនឱ្យគាត់លេប បន្ទាប់មកអាការៈរបស់គាត់មិនបានធូស្រាលនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នាងខ្ញុំក៏បានជូនគាត់ទៅពិនិត្យសុខភាពម្តងទៀត នៅមន្ទីរពហុព្យាបាលអង្គរសង់តេ ហើយក្រុមគ្រូពេទ្យក៏បានចេញវេជ្ជបញ្ជា និងឱ្យថ្នាំដល់គាត់លេបផងដែរ លុះដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង ០០នាទី នាងខ្ញុំនិងគាត់បានទៅដល់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរដើម្បីរងចាំឡើងយន្តហោះ ត្រឡប់ទៅប្រទេសបារាំងវិញ អំឡុងពេលរងចាំឡើងយន្តហោះពួកយើងទាំងពីរនាក់ក៏បានញ៉ាំអាហារ ជុំគ្នា បានរយៈពេលប្រហែល ១ម៉ោងក្រោយមកស្រាប់តែគាត់មានអាការៈ ស្លេកស្លាំង និងញ័រដៃជើង ភ្លាមៗនោះខ្ញុំបានឱ្យគេជួយទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់បានរយៈពេលប្រហែលកន្លះម៉ោងក៏មានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរមកដល់ ក្រុមគ្រូពេទ្យក៏បានធ្វើការជួយសង្គ្រោះគាត់រហូតដល់វេលាម៉ោង១៦ និង ១០នាទីបានយកគាត់ទៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ។ ពេលមកដល់ក្រុមគ្រូពេទ្យបានបញ្ជូនគាត់ចូលបន្ទប់សង្គ្រោះបន្ទាន់ លុះដល់វេលាម៉ោង២០ និង ០៨នាទី ថ្ងៃខែឆ្នាំដដែលស្ថានភាពរបស់គាត់ធ្ងន់ធ្ងរក៏បានស្លាប់ទៅ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ដំណើរការពិនិត្យសាកសព នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ សាកសពដេកលើគ្រែពេទ្យ គ្រប់ភួយពណ៌ស សាកសពស្លៀកខោជើងវែងពណ៌គគី និងពាក់អាវយឺតដៃខ្លីពណ៌ទឹកប៊ិច សាកសពរឹងគ្រប់សន្លាក់ដៃជើង ដោយគ្រប់ផ្នែកទាំងអស់ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។ យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចសន្និដ្ឋានបានថា បុរសជនជាតិបារាំង ស្លាប់ដោយសារ រលាកស្រោមបេះដូង។ បច្ចុប្បន្នសាកសពបានយកទៅរក្សាទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរាជធានីភ្នំពេញដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕KD

ព័ត៌មានពេញនិយម