ខេត្តសៀមរាប៖ ប្រទះឃើញបុរសម្ចាស់ហាង “ផ្ទះលីអូបុរស”ស្លាប់ ក្នុងស្ថានភាពចងកដោយខ្សែអង្រឹង ទៅនឹងដើមអាកាស្យា ក្នុងបរិវេណដីឡូតិ៍ទុកចោលទល់មុខសាលាវិទ្យាស្ថានជាតិពហុបច្ចេកអង្គរ ស្ថិតនៅភូមិ ព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប វេលាម៉ោង ០៥ និង ៤៥ នាទី ថ្ងៃទី ២២ ខែ មេសាឆ្នាំ ២០២៤ រកសាច់ញាតិកុំទាន់ឃើញ ពេលនេះសពត្រូវបានសមត្ថកិច្ច តម្កល់ទុកនៅបច្ឆាវត្តគោកចាន់ ឃុំអំពិល។លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការ នៃអធិការដ្ឋានស្រុកប្រាសាទបាគង បានឲ្យដឹងថា សពពុំស្គាល់អត្តសញ្ញាណ ភេទប្រុស មានអាយុប្រហែលជា២៨ទៅ២៩ឆ្នាំ។
ប្រភពពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះថា បុរសខាងលើនេះ មានឈ្មោះ មង្គល មិនចាំអាយុ ជាអតីតម្ចាស់ហាងលក់ខោទ្រនាប់យីហោ “ផ្ទះលីអូបុរស” ដែលមានទីតាំងទល់មុខផ្សាររាត្រីអង្គរ ស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ បន្តថា នៅកន្លែងកើតហេតុមានការបំភ្លឺពីឈ្មោះ រ៉ូន សីហា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាសិស្សរៀននៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានអោយដឹងថា «នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៥ និង៤០នាទីព្រឹក រូបគាត់បានក្រោកពីដេកស្លៀកពាក់ខោអាវសិស្ស អោយឪពុករបស់គាត់ជិះម៉ូតូឌុបទៅសាលាខាងលើពេលទៅដល់មុខសាលារូបគាត់បានចុះពីលើម៉ូតូបម្រុងដើរឆ្លងផ្លូវចូលទៅសាលា ស្រាប់តែឃើញម៉ូតូ១គ្រឿងម៉ាកសង់ធ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២៤(គ្មានស្លាកលេខ) នៅលើផ្លូវដីខាងក្រោមផ្លូវកៅស៊ូពេលនោះរូបគាត់មានការសង្ស័យក៍ដើររកមើលម្ចាស់ម៉ូតូ ភ្លាមនោះរូបគាត់បានមើលទៅទិសខាងជើងស្រាប់តែឃើញមនុស្សចងកនៅនិងដើមអាកាស្យាក្នុងដីឡូតិ៍ទុកចោលដែលមានចំងាយពីម៉ូតូ១៥០ម៉ែត្របន្ទាប់មករូបគាត់បានឈរកាក់អ្នកធ្វើដំណើរតាមដងផ្លូវនោះឲ្យជួយមើល ក្រោយមកក៍រាយការណ៍ជូនសមត្តកិច្ចទៅ»។
លោកអធិការ នៃអធិការដ្ឋានស្រុកប្រាសាទបាគង បានបញ្ជាក់ថា សពស្លាប់ក្នុងសភាពចងកនិងខ្សែអង្រឹងពណ៌ខៀវភ្ជាប់ទៅនឹងដើមកាស្យាមានកំពស់២.៧២ម៉ែត្រពីដី ហើយសពមានកំពស់១.៨០ម៉ែត្រ សក់ស្លូតខ្លី ស្លៀកខោខោប៊យជើងវែងពណ៌ខ្នៅ ពាក់អាវយឺតដៃខ្លីពណ៌ផ្កាឈូក មានស្នាមសាក់រូបយ័ន្តលេខ៦និងលេខ២ក្រោមចញ្ចឹងក ប្រដាប់ភេទមានចេញទឹកកាមនិងរកឃើញកូនសោម៉ូតូដែលទុកចោលនៅក្នុងខោប៉ូវខោ និងផ្នែកកមានស្នាមជាំរិតនិងខ្សែអង្រឹង០.៤៧ម៉ែត្រ ដងខ្លួន គ្រប់អវ:យវ:ពុំមានស្លាកស្នាមអ្វីគួអោយកត់សម្គាល់ទេ។ ដូច្នេះដោយយោងតាមការបំភ្លឺពីសាក្សី ការពិនិត្យពីគ្រូពេទ្យមណ្ឌលសុខភាពអំពិលនិងកម្លាំងជំនាញពិនិត្យនិងវិភាគកន្លែងកើតហេតុឃើញថា សពបានស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ពិតប្រាកដមែន ។
បច្ចុប្បន្នសព ត្រូវបានយកទៅតម្កល់ទុកនៅទីបច្ឆាវត្តគោកចាន់ឃុំអំពិលរងចាំរកសាច់ញាត្តិមកទទួល។
សូមបងប្អូនប្រជាពលរដ្ឋនិងមហាជន ដែលបានស្គាល់អត្តសញ្ញាណសពខាងលើ មេត្តាទៅទទួលយកសព តាមការបញ្ជាក់ទីតាំងរបស់សមត្ថកិច្ច៕KD