Sunday, November 24, 2024

ស្ត្រីជនជាតិឥណ្ឌាម្នាក់ មានវ័យទើបតែ ៤៧ ឆ្នាំ ឈឺតែ ៣ ថ្ងៃ ក៍ស្លាប់ ដោយមូលហេតុមិនគួរឱ្យជឿ

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង២១ និង ៤៥នាទីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ស្ត្រីជនជាតិឥណ្ឌាម្នាក់ មានវ័យទើបតែ ៤៧ ឆ្នាំ ឈឺតែ ៣ ថ្ងៃ ក៍ស្លាប់ ដោយមូលហេតុមិនគួរឱ្យជឿ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនីកឯកជនមួយកន្លែងមិនចាំស្លាកយីហោ ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប តែអាការៈពុំបានធូរស្បើយ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤កន្លងនៅ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ០៧ និង ០០ នាទី ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០២៤ ជំនាញទទួលបានដំណឹងថា នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានស្ត្រីជនជាតិឥណ្ឌាម្នាក់ឈ្មោះ DINESH JALAJA អាយុ ៤៧ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ V៣៧៤៣០៧៩ មុខរបរ គ្មាន មានទីលំនៅបណ្ដោះអាសន្ន បន្ទប់ជួល ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានស្លាប់នាត់បង់ជីវិវិត។ប្រភពដដែលបន្តថា នៅកន្លែងកើតហេតុ មានបុរសជនជាតិឥណ្ឌាម្នាក់ឈ្មោះ KOCHIPARAMBATH SUKUMARAN DENESH អះអាងថាខ្លួន ត្រូវជាស្វាមី របស់សព បានបានរៀបរាប់ «ខ្ញុំនិងភរិយាបានចូលមកព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបើកភោជនីយ៍ដ្ឋាន ដោយបានជួលបន្ទប់ស្នាក់នៅមូយកន្លែងស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប អំឡុងពេលរស់នៅ គាត់(សព) ពុំដែលមានបញ្ហាអ្វីនោះទេ លុះដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ គាត់មានអាការៈមិនស្រួលខ្លួន ហត់អស់កម្លាំង ខ្ញុំបានជូនទៅសម្រាកព្យាបាលនៅគ្លីនីកឯកជនមួយកន្លែងមិនចាំស្លាកយីហោ ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប តែអាការៈពុំបានធូរស្បើយ លុះដល់វេលាម៉ោង១៧ និង ០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ គាត់មានអាការៈក្តៅខ្លួន និងហត់អស់កម្លាំងខ្លាំង ខ្ញុំក៏បានដឹកយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រហូតដល់វេលាម៉ោង២១ និង ៤៥នាទីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤ គាត់បានស្លាប់ទៅ»។
ប្រភពដដែលបានបន្ថែមថា ជំនាញបានធ្វើការពិនិត្យសាកសព ការពិនិត្យសាកសព ដែលដេកលើគ្រែពេទ្យ គ្រប់ភួយចម្រុះពណ៌ ដោយសពស្លៀកខោជើងវែងពណ៌ផ្កាឈូក ពាក់អាវដៃខ្លីសាច់ក្រណាត់ពណ៌ផ្កាឈូក ដែលសាកសពរឹងគ្រប់សន្លាក់ដៃជើង ប៉ុន្តែគ្រប់ផ្នែកទាំងអស់ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។
ប្រភពបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ស្ត្រីជនជាតិឥណ្ឌាដែលមានវ័យ ៤៧ ឆ្នាំខាងលើ ស្លាប់ដោយសារ ឆ្លងមេរោគធ្ងន់ធ្ងរ។
បច្ចុប្បន្នសាកសពបានប្រគល់ជូនលោក KOCHIPARAMBATH SUKUMARAN DENESH ជនជាតិឥណ្ឌា ត្រូវជាស្វាមី របស់សពធ្វើបុណ្យតាមប្រពៃណី៕KD

ព័ត៌មានពេញនិយម