ខេត្តសៀមរាប៖ ស្ត្រីជនជាតិអ៊ីតាលី ម្នាក់ស្លាប់ ក្នុងផ្ទះជួល ស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ២២ និង ៣០នាទី ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៤កន្លងទៅ។
សមត្ថកិច្ចថា សាកសពឈ្មោះ VALORI POALA ៩០ ឆ្នាំ មុខរបរគ្មាន ជនជាតិ អ៊ីតាលី កាន់លិខិតឆ្លងដែនលេខ YB៤៧៥៧៨១៦ ស្នាក់នៅបណ្ដោះអាសន្នទីតាំងកើតហេតុខាងលើ ។
សមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុ ឈ្មោះ REALI ALBERTO ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិអ៊ីតាលី កាន់លិខិតឆ្លងដែនលេខ YC៣៣៥១០១៦ មានទីលំនៅបណ្ដោះសន្នទីតាំងកើតហេតុខាងលើត្រូវជាកូនបង្កើតរបស់សព បានឲ្យដឹងថា «ម្ដាយបង្កើតរបស់ខ្ញុំគាត់បានមករស់នៅទីតាំងកើតហេតុខាងលើជាមួយនឹងខ្ញុំក្នុងដើមឆ្នាំ ២០២៣ ពីមុនមកម្ដាយរបស់ខ្ញុំគាត់ពុំដែលមានបញ្ហាឈឺធ្ងន់ធ្ងរអ្វីទេ ទើបតែក្នុងខែមីនាដើមឆ្នាំ ២០២៤ គាត់មានអាការៈមិនស្រួលខ្លួន ហើយខ្ញុំក៏បាននាំគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយក្រុមគ្រូពេទ្យបានពិនិត្យមើលនិងប្រាប់ថាគាត់មានជំងឺរលាកសួត ហើយគ្រូពេទ្យបានឲ្យថ្នាំមកញ៉ាំនៅផ្ទះជារៀងរាល់ថ្ងៃ លុះដល់វេលាម៉ោង ២២ និង ៣០ នាទីថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២៤ គាត់ក៏បានស្លាប់ ភ្លាមនោះខ្ញុំប្រាប់ម្ចាស់ផ្ទះឲ្យជួយរាយការណ៍ជូនសមត្ថកិច្ច»។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចអាចសន្និដ្ឋានបានថា ស្ត្រីខាងលើស្លាប់ដោយសារ ជរាពាធ។ សាកសពបានរក្សាទុកនៅទីតាំងកើតហេតុខាងលើ ដើម្បីរង់ចាំការសម្រេចរបស់ស្ថានទូត៕KD