Saturday, July 27, 2024

អាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យទីតាំងស្នើសុំជួសជុល និងសាងសង់តូចតាចរបស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរ សរុបចំនួន៤៩ករណី ក្នុងសប្ដាហ៍ទី១ នៃខែមេសា ឆ្នាំ២០២៤នេះ

ខេត្តសៀមរាប៖ កំឡុងសប្ដាហ៍ទី១(ថ្ងៃទី០១ ដល់ ថ្ងៃទី០៥) នៃខែមេសា ក្រុមការងារសហគមន៍ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍៖ បានបន្តចុះពិនិត្យទីតាំងស្នើសុំជួសជុល និងសាងសង់តូចតាច របស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរ រស់នៅតាមក្រុង/ស្រុកទាំង៥ សរុបចំនួន៤៩ ករណី។ ដោយក្រុមការងារបានសម្រេចអនុញ្ញាតជួសជុល ដូចជា៖ ប្ដូរដំបូលផ្ទះ ប្ដូរសសរពុកផុយមួយចំនួន ប្ដូរជញ្ជាំងធ្លុះធ្លាយ និងសាងសង់តូចតាចដូចជា៖ ទ្រុងមាន់ រោងគោ បង្គន់អនាម័យ និងទ្រុងជ្រូកជាដើម៖ ព្រោះថា ជាទីតាំងដែល មានមនុស្ស រស់នៅជាប្រចាំថ្ងៃ និងមានតំរូវការចាំបាច់។

– ស្រុកពួកអនុញ្ញាតបាន ចំនួន ១២ករណី

១.លោក ឃួន ដារាវី មានអាសយដ្ឋាននៅ ភូមិកំភេម ឃុំកែវពណ៌

២.លោក តាត សំផែន មានអាសយដ្ឋាននៅ ភូមិជ្រលង ឃុំខ្នាត

៣.លោក លួស ឡេះ មានអាសយដ្ឋាននៅ ភូមិគោកស្នូល ឃុំខ្នាត

៤.អ្នកស្រី សូ សូវ មានអាសយដ្ឋាននៅ ភូមិខ្នាត ឃុំខ្នាត

៥.អ្នកស្រី ស៊ុយ យ៉ាន់ មានអាសយដ្ឋាននៅ ភូមិព្រៃធ្លក ឃុំខ្នាត

៦.លោក ឌី ថាច មានអាសយដ្ឋាននៅ ភូមិខ្នាត ឃុំខ្នាត

៧.លោក ឈឿន ស៊ត់ មានអាសយដ្ឋាននៅ ភូមិប្រឡាយ ឃុំខ្នាត

៨.លោក គង់ គល់ មានអាសយដ្ឋាននៅ ភូមិដូនកែវ ឃុំដូនកែវ

៩.អ្នកស្រី យុត សុខា មានអាសយដ្ឋាននៅ ភូមិពាម ឃុំដូនកែវ

១០.លោក ធឿន ធឿយ មានអាសយដ្ឋាននៅ ភូមិតាស្នែ ឃុំដូនកែវ

១១.អ្នកស្រី ដួង ចុង មានអាសយដ្ឋាននៅ ភូមិគោកថ្មី ឃុំដូនកែវ

១២.លោក លេង ឡោម មានអាសយដ្ឋាននៅ ភូមិតាស្នែ ឃុំដូនកែវ

– ស្រុកប្រាសាទបាគងអនុញ្ញាតបានចំនួន ២ករណី

១.លោក អ៊ី មាំង មានអាសយដ្ឋាននៅ ភូមិគោកចាន់ ឃុំអំពិល

២.លោក សុទ្ធ ឡុច មានអាសយដ្ឋាននៅ ភូមិតាប៉ាង ឃុំអំពិល

– ស្រុកអង្គរធំអនុញ្ញាតបានចំនួន ១៨ ករណី

១.លោក ជួន សុខ មានអាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ

២.អ្នកស្រី មិន អ៊ាប មានអាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ

៣.លោក ម៉ឹន ម៉ុន មានអាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ

៤.លោក គ្រួន គ្រិត មានអាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ

៥.លោក អើប ឃុន មានអាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ

៦.លោក ឌី ចយ មានអាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ

៧.លោក ព្រឿន តារា មានអាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ

៨.លោក ថី ថាន មានអាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ

៩.លោក អ៊ា នាង មានអាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ

១០.លោក ខុន ខែន មានអាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ

១១.អ្នកស្រី សួម ពិសិទ្ធ មានអាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ

១២.អ្នកស្រី សាំង ចំប៉ី មានអាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ

១៣.អ្នកស្រី ស ព្រឿន មានអាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ

១៤.អ្នកស្រី ផុន សាអ៊ុ មានអាសយដ្ឋាននៅ ភូមិគោកគ្រើល ឃុំលាងដៃ

១៥.អ្នកស្រី សួម ទូច មានអាសយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ

១៦.លោក ផាត់ ភិន មានអាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ

១៧.អ្នកស្រី គឹម ចន្ត្រា មានអាសយដ្ឋាននៅ ភូមិគោកគ្រើល ឃុំលាងដៃ

១៨.លោក ម៉ កុច មានអាសយដ្ឋាននៅ ភូមិលាងដៃ ឃុំលាងដៃ

– ក្រុងសៀមរាបអនុញ្ញាតបានចំនួន ១៤ ករណី

១.លោក ម៉ម សិរិសុខា មានអាសយដ្ឋាននៅ ភូមិត្រពាំងសេះ សង្កាត់គោកចក

២.អ្នកស្រី ដឿន ណាក់ មានអាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក

៣.លោក ប៉ឹង ញី មានអាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក

៤.អ្នកស្រី សៅ វឹង មានអាសយដ្ឋាននៅគោកបេង សង្កាត់គោកចក

៥.លោក សេក អ៊ុក មានអាសយដ្ឋាននៅភូមិគោកត្នោត សង្កាត់គោកចក

៦.លោក ភឹម ភ័ណ្ឌ មានអាសយដ្ឋាននៅភូមិនគរក្រៅ សង្កាត់គោកចក

៧.អ្នកស្រី សូរ វេភូមិ មានអាសយដ្ឋាននៅនគរក្រៅ សង្កាត់គោកចក

៨.លោក រ៉ាយ រ៉ូ មានអាសយដ្ឋាននៅ ភូមិគោកត្នោត សង្កាត់គោកចក

៩.អ្នកស្រី សាន រ៉ា មានអាសយដ្ឋាននៅ ភូមិប្រិយ៍ចាស់ សង្កាត់ទឹកវិល

១០.លោក ចន ស៊ីណា មានអាសយដ្ឋាននៅ ភូមិគោកដូង សង្កាត់ទឹកវិល

១១.អ្នកស្រី លី ភក្តី មានអាសយដ្ឋាននៅ ភូមិក្រវ៉ាន់ សង្កាត់នគរធំ

១២.លោក ហាស់ ហ៊ាន មានអាសយដ្ឋាននៅ ភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ

១៣.អ្នកស្រី អ៊ឹម សុខា មានអាសយដ្ឋាននៅ ភូមិទ្រាំង សង្កាត់ស្លក្រាម

១៤.លោក សៀង រស្មី មានអាសយដ្ឋាននៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម

– ស្រុកបន្ទាយស្រីអនុញ្ញាតបានចំនួន ៣ ករណី

១.លោក ចិក ចិន មានអាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់

២.អ្នកស្រី ទិ ម៉ៅ មានអាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់

៣.លោក តាន់ ប៊ុនហួយ មានអាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់

ចំពោះប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតខាងលើ ក្រុមការងារបច្ចេកទេសបានជួយរៀបចំគំនូសប្លង់ ដែលមានស្ថាបត្យកម្មបែបប្រពៃណីជូនពួកគាត់ផងដែរ។ រាល់ការស្នើសុំច្បាប់ គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។

ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឈឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឱ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងឭ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕KD

ប្រភព៖ APSARA

ព័ត៌មានពេញនិយម