ខេត្តសៀមរាប៖ ថ្លែងក្នុងឱកាសនៃ ការចែកជួននូវ អំណោយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដល់ជនចាស់ជរា ក្រីក្រលំបាក ចំនួន ៧៥គ្រួសារ ក្នុងភូមិរណ្តាស ឃុំស្រែខ្វាវ ស្រុកអង្គរជុំ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ដែលបានអញ្ជើញចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តថា៖ ក្នុងនាមលោក ក៏ដូចជាថ្នាក់ដឹកនាំខេត្តទាំងអស់ត្រូវធានាធ្វើយ៉ាងណាអនុវត្តន៍ ឱ្យខានតែបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាជំហានៗ ជាក់ស្តែងជាសក្ខីភាពស្រាប់ នាថ្ងៃនេះយើងបាន និងកំពុងរៀបចំពិធីចែក នូវអំណោយដល់ប្រជាពលរដ្ឋរងគ្រោះ។ដែលទាំងនេះ គឺជាការចែករំលែក អាចជួយសម្រាលការលំបាក និងការជួយក្នុងគ្រាមានអាសន្នអន់ក្រ។
លោកក៍បានសង្កត់ធ្ងន់ថា៖ ហើយក៏ជាប្រពៃណី ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំ គ្រប់កាលៈទេសៈ មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ គណបក្សនយោបាយណាមួយឡើយ និងត្រូវយកចិត្តទុកដាក់ ដោះស្រាយជូនប្រជាពលរដ្ឋ ដែលជួបការរងគ្រោះគ្រប់មុខសញ្ញា ដែលវិស័យសង្គមកិច្ចយកចិត្តទុកដាក់ ដោះស្រាយរាល់បញ្ហាជួបការលំបាករបស់បងប្អូន ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កម្មពិធីនេះត្រូវបានរៀបចំឡើងដោយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សហការជាមួយរដ្ឋបាលស្រុក ។
គេក៍សង្កេតឃើញថា មានការអញ្ជើញអមដំណើរ លោកអភិបាលរង ដោយលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធទាំង៣ លោក ប្រធានក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក លោក ប្រធានក្រុមប្រឹក្សាឃុំ លោក លោកស្រី មេឃុំ មេភូមិ អនុភូមិ ព្រមទាំងមានការចូលរួម ដោយលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
អំណោយដែលបានចែកជូនក្នុងម្នាក់ៗ ទទួលបាន រួមមាន ៖ អង្ករ២៥គ.ក មី ១កេស សារ៉ុង មុង ភួយ កន្ទេល៕KD