Thursday, November 21, 2024

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលរបស់អាជ្ញាធរជាតិអប្សរា នា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក បានជួបពិភាក្សាការងារជាមួយឯកឧត្តម Na Jung Hee អគ្គនាយកស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ។ គោលបំណងសំខាន់នៃជំនួបខាងលើ ដើម្បីពិភាក្សាលំអិតទៅលើអនុស្សរណៈដែលបានចុះហត្ថលេខាកន្លងមក ដើម្បីឈានទៅអនុវត្តគម្រោងជួសជុលរួតបាកាន្តនៃប្រាសាទអង្គរវត្ត និងផ្នែកផ្សេងទៀតនៃគម្រោង។

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៤ថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (The Cultural Heritage Administration of the Republic of Korea) ទៅលើកិច្ចការងារអភិរក្ស និងជួសជុលរួតបាកាន្តនៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ (២០២៤-២០២៦)៕KD

អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ

រូបភាព៖លោក រដ្ឋ ផល្លីន

ព័ត៌មានពេញនិយម