Wednesday, December 11, 2024

នគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ ប្រាប់វិធីសាស្រ្តក្នុងការជួយខ្លួនឯង ពេលមានរបួសដោយការរលាកលើរាងកាយ

ខេត្តសៀមរាប៖រ អង្គភាពនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគបាលខេត្តសៀមរាប ប្រាប់អំពីវិធីសាស្រ្តក្នុងការជួយខ្លួនឯង ពេលមានរបួសដោយការរលាកលើរាងកាយ។អង្គភាពនេះថា នៅពេលដែលបងប្អូនមានរបួសដោយការរលាកលើរាងកាយរបស់បងប្អូននៅត្រង់ណាមួយ បងប្អូនអាចធ្វើការសង្គ្រោះបឋមភ្លាមបានដោយខ្លួនឯងបាន មុននឹងទៅមន្ទីរពេទ្យដើម្បីការពារធូលីដី និងបាក់តេរីអាក្រក់ដែលអាចធ្វើឲ្យស្បែករបស់យើងទទួលរងនៅមេរោគ។អង្គភាពនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះបន្តថា វិធីខាងក្រោម៖

១)- ត្រូវស្រោចទឹកនៅខាងលើកន្លែងដែលរលាក ( ស្រោចចុះក្រោម ) រយៈពេល 10 នាទី ដោយទឹកស្អាត ដើម្បីស្អំកន្លែងដែលរលាក។

២)- ដោះគ្រឿងអលង្ការ ភ្លាមដែលពាក់លើដៃឫកន្លែងដែលរលាក ព្រោះនៅពេលដែលស្បែករលាកវាមានលក្ខណៈហើមនឹងទុនធ្វើអោយពិបាកដោះឫឈឺ។

៣)- ផ្សើមស្បៃជាមួយទឹកស្អាត រ៉ុថ្នមៗ មុននឹងទៅមន្ទីរពេទ្យដើម្បីការពារធូលីដីនិងបាក់តេរីអាក្រក់ដែលអាចធ្វើឲ្យស្បែករបស់យើងទទួលរងនៅមេរោគ។

អង្គភាពនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគបាលខេត្តសៀមរាប បញ្ជាក់ជួនថា ប្រសិនបើបងប្អូនមានករណីអគ្គីភ័យកើតឡើងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន សូមធ្វើការទំនាក់ទំនង ទៅកាន់អង្គភាពនេះដោយមិនគិតប្រាក់ ឬបង់ថ្លៃសេវាពន្លត់ នោះទេ។ ហើយលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស 078 773 774 និង អាចចូលគ្រប់ផ្ដល់ព័ត៍មាន ក្នុងតេលេក្រាមផ្លូវការ របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ ខេត្តសៀមរាប https://t.me/FireFighter_SIEM_REAP ហើយក៍អាចតាមដានព័ត៌មានអំពីអគ្គីភ័យនៅក្នុងខេត្តសៀមរាបបានផងដែរ៕KD

ប្រភព៖ អង្គភាពនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគបាលខេត្តសៀមរាប

ព័ត៌មានពេញនិយម