Saturday, November 23, 2024

ក្រសួងពាណិជ្ជកម្ម ថា អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីក្រសួង ពាណិជ្ជកម្មទេ

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២២ ខែមិនា ឆ្នាំ២០២៤កន្លងទៅ ក្រសួងពាណិជ្ជកម្ម បដិសេធទាំងស្រុងនូវការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» និងថា អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីក្រសួង ពាណិជ្ជកម្មទេ។ ក្រសួងពាណិជ្ជកម្ម សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានជៀសវាងការចាញ់បោក និងមានការខាតបង់ទ្រព្យសម្បត្តិ ជាយថាហេតុ៕KD

ប្រភព៖ ក្រសួងពាណិជ្ជកម្ម

ព័ត៌មានពេញនិយម